ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលភេសជ្ជៈម៉ាក “LEAVE DEVICE” របស់ក្រុមហ៊ុន The Coca-Cola Company ក្នុងព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 21 ខែធ្នូ ឆ្នាំ2023៖ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា) សូមប្រកាសថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company លើផលិតផលភេសជ្ជៈម៉ាក “LEAVE DEVICE” នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ 3265 ព.ណ កសប ចុះថ្ងៃទី05 ខែតុលា ឆ្នាំ2023 របស់ក្រសួងពាណិជ្ជកម្ម។

ម៉ាក “LEAVE DEVICE”

តាមរយៈលិខិតនេះដដែល ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រោយរយៈពេល 9០ថ្ងៃ គិតចាប់ពីថ្ងៃទី05 ខែតុលា ឆ្នាំ2023 ក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានសិទ្ធិក្នុងការប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅតាមច្បាប់ ប្រសិនបើមានការបំពានសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន៕


ពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ចិនដីគោក និងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផលិតភេសជ្ជៈចំនួន 18 មុខ មាន 10 ម៉ាកផលិតផល (10 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស ថាំស៍អាប់ឆាច សាំម៉ូរ៉ៃ ព្រីឌេតទ័រ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, Thums Up Charged, Samurai, Predator) ដែលក្នុងនោះចែកចេញជា6ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling) តែ (Tea) ភេសជ្ជៈប៉ូវកំលាំង (Energy Drinks) ទឹក(Water) ភេសជ្ជៈបំពេញជាតិទឹក (Isotonic) និងភេសជ្ជៈជំនួយរាងកាយនិងស្មារតី (Invigorating) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង 830នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង 8,000នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។ ក្រុមហ៊ុនពិតជាមានមោទនភាព ដែលមានបុគ្គលិកជាជនជាតិខ្មែរលើសពី 99.7% ដែលក្នុងនោះ ស្ត្រី 30% ហើយស្ត្រីកាន់តួនាទីក្នុងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនមានរហូតដល់ទៅ37% ។ ក្រុមហ៊ុនប្តេជ្ញានឹងលើកកម្ពស់ស្ត្រី ដើម្បីសម្រេចឱ្យបានចំនួនបុគ្គលិកជាស្ត្រី 50% នៅត្រឹមឆ្នាំ 2030។ រាល់សកម្មភាពរបស់ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយគោលដៅចីរភាពជានិច្ច។ នៅឆ្នាំ 2030 យើងមានគោលដៅប្រមូលកែច្នៃដបប្លាស្ទិក ឬកំប៉ុងឱ្យបាន 100% ស្មើនឹងចំនួនសំបកវេចខ្ចប់ផលិតផលដែលបានលក់ចេញ និងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញឱ្យបាន 50% នៃសំបកវេចខ្ចប់ផលិតផលរបស់យើង។ យើងប្តេជ្ញារក្សាភាពស្រស់បំព្រងនៃធម្មជាតិ និងផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់ក្នុងភេសជ្ជៈ និងក្នុងសង្វាក់ផលិតកម្ម។ យើងកំពុងបំពេញបេសកកម្មផ្តល់ និងរក្សាធនធានទឹក នៅគ្រប់ទីកន្លែងដែលយើងធ្វើអាជីវកម្ម ពោលគឺទីតាំងផលិតធាតុផ្សំ និងទីតាំងទាំងឡាយណាដែលជាផ្នែកពាក់ព័ន្ធនៃអាជីវកម្មរបស់យើង។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd។

សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៉ីមែល [email protected]

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner