រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ នឹងជួយ បង្កើន គុណភាពវិស័យសារព័ត៌មាន ដើម្បីទទួលបានការគាំទ្រពី សាធារណៈជន
(ភ្នំពេញ)៖ ការគោរពក្រមសីលធម៌ និងការពង្រឹងបាននូវក្រមសីលធម៌ វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន គឺនឹងជួយបង្កើនគុណភាពវិស័យសារពត៌មាន ហើយទទួលបានការគាំទ្រពីសាធារណៈជន ដែលស្របនឹងការប្រកួតប្រជែងសម័យឌីជីថល ទាមទារគុណភាពជាសំខាន់។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងវេទិការនិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០លើប្រធានបទ “វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន”ដែលបានរៀបចំឡើងនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣នាសណ្ឋានគារសុខាភ្នំពេញ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា៖ក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី បញ្ហាដែលក្រសួងត្រូវយកចិត្តទុកដាក់បំផុតនោះ គឺការរៀបចំសណ្តាប់ធ្នាប់វិស័យសារពត៌មានទ្បើងវិញ ហើយសំខាន់បំផុតយកចិត្តទុកដាក់ការពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈសារពត៌មាន។
ឯកឧត្តម នេត្ត ភក្រ្តាបានថ្លែងដែរថា៖”ការរគោរពបាននូវក្រមសីលធម៌ វិជា្ជ ជីវៈគឺនឹងជួយធ្វើឱ្យអ្នកសារព័ត៌មាន មានតម្លៃស្របទៅនឹងតម្លៃ អ្នក សារព័ត៌មានដែលផ្តល់នូវព័ត៌មានជឿជាក់ដល់ស្រទាប់ប្រជាពលរដ្ឋ។ការមានក្រមសីលធម៌វិជា្ជជីវៈរួមមួយសម្រាប់អ្នកសារព័ត៌មានជារឿងចាំបាច់។ក្រៅពីនេះយើងត្រូវតែមានធម្មនុញ្ញសារព័ត៌មានមួយ វាប្រៀបបាននឹងរដ្ឋធម្មនុញ្ញរប ស់ជាតិ ដែលយើងមិនអាចដើរចេញពីរ ដ្ឋធម្មនុញ្ញយើងបានឡើយ។អ្នកកាសែតត្រូវតែមានធម្មនុញ្ញរបស់ខ្លួន ដែលទាំងអស់គ្នាត្រូវតែអនុវត្តឱ្យខានតែបាន”។
ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ដែរថា៖ក្រមសីលធម៌ជាចំណុចមួយយ៉ាងសំខាន់។ក្របខណ្ឌក្រសួងបានដាក់ចេញនូវសន្តិសុខព័ត៌មាន ដោយក្នុងនេះផ្តោតទៅលើ៣ចំណុចសំខាន់គឹទី១ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ទី២ គុណភាពព័ត៌មាននិងទី៣សុវត្តិភាពព័ត៌មាន។
ឯកឧត្តមបានចោទជាសំណួរថាតើយើងត្រូវធ្វើដូចម្តេចដើម្បីឱ្យមានសន្តិសុខព័ត៌មានក្នុងបរិបថ ឌីជីថលក្នុងនេះការផ្តល់ព័ត៌មាន ជារឿងសំខាន់ គុណភាពទី២និងទី៣សុវត្តិភាពជាដើម។
គួរបញ្ជាក់ថាបើតាមឯកឧត្តម នេត្រ ភក្រ្តា ប្រព័ន្ធផ្សព្វផ្សាយរបស់ កម្ពុជា បច្ចុប្បន្នគឺមានប្រមាណជាង២ពាន់ស្ថាប័នអង្គភាពដែល ក្នុងនោះគឺមានគេហទំព័រ និងធីវីអនឡាញមានប្រមាណជាង ១ពាន់អាជ្ញាប័ណ្ណ។បើគិតជាចំនួនគឺមានការកើនឡើងច្រើន។សម្រាប់អ្នកសារព័ត៌មានជាង ១ម៉ឺនាក់ ដែលស្ថានភាពនេះ គឺមានច្រើនលើសកម្រិត។សម្រាប់សារព័ត៌មានដែលកើនឡើង ខ្លាំងគឺគេហទំព័រ និងធីវីអនឡាញតែម្តង។ស្របពេលជាមួយគ្នាដោយសារពលរដ្ឋងាកមកនិយមមកប្រើប្រាស់ទទួលព័ត៌មានតាមហ្វេសប៊ុកកាន់តែច្រើន។ចំពោះហ្វេសប៊ុកនេះ ដែរ មានប្រមាណ ១៥លាននិងតិកតុក ១០លាន នេះមិនគិតបណ្តាញ ឌីជីថលផ្សេងៗទៀតផង។ស្ថានភាពនេះធ្វើឱ្យ បណ្តាញសារព័ត៌មាន មួយ ចំនួនជួបបញ្ហាប្រឈម៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖ ងីម ឆៃហួត