សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ ធ្នូ ២០២៣

១. ឆ្នាំ ២០២៣ – ២០៣៣ រយៈពេល ១០ ឆ្នាំ វិស័យដឹកជញ្ជូន និងភស្តុភារកម្មមាន ១៧៤ គម្រោង ត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារ – AMS Economy

២. ១១ ខែ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបានជាង ៤៣ ពាន់លានដុល្លារ ក្នុងនោះការនាំចេញមានចំនួន ២១ ពាន់លានដុល្លារ កើនឡើង ៤,០៨% – FN

៣. ជប៉ុនឯកភាពផ្តល់ជំនួយឥតសំណង ដែលមានតម្លៃរហូតដល់ ១៦ លានដុល្លារ ដល់កម្ពុជា សម្រាប់មជ្ឈមណ្ឌលទិន្នន័យជាតិ និងផែនការឌីជីថលនីយកម្មរបស់រដ្ឋាភិបាល – ខ្មែរថាមស៍

៤. ម៉ាឡេស៊ីហាមឃាត់នាវាដឹកទំនិញដាក់ទង់ជាតិអ៉ីស្រាអែល ជាការឆ្លើយតបនឹងសង្រ្គាមនៅហ្កាហ្សា – The Jakarta post

៥. អ៊ុយក្រែន គ្រោងផលិតយន្តហោះដ្រូន FPV ឱ្យបាន ១ លានគ្រឿង និងយន្តហោះដ្រូនវាយប្រហាររយៈចម្ងាយមធ្យម និងចម្ងាយឆ្ងាយ ១១ ០០០ គ្រឿង នៅឆ្នាំ ២០២៤ – ABC

#ams1minute

ads banner