ព្រះមហាក្សត្រខ្មែរយាងវិលត្រឡប់ពីប្រទេសចិន ក្រោយព្រះរាជទស្សនកិច្ច៣ថ្ងៃ (Video Inside)

ព្រះមហាក្សត្រខ្មែរ បានយាងមាតុភូមិនិវត្តន៍មកវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហ្វូជៀន នៃប្រទេសចិន រយៈពេល៣ថ្ងៃ។

ក្នុងព្រះរាជទស្សនកិច្ចនៅខេត្តហ្វូជៀន រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣, ព្រះអង្គបានយាងចូលរួមពិធីតាំងពិព័រណ៍សមិទ្ធផលគម្រប់ខួប៣០ឆ្នាំ នៃគម្រោងយុទ្ធសាស្ត្រ «៣៨២០»។ គម្រោងនេះ ត្រូវបានផ្សព្វផ្សាយដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅពេលដែលរូបលោកធ្វើការនៅទីក្រុងហ្វូចូវ។

ព្រះករុណាបានយាងធ្វើព្រះរាជទស្សនកិច្ចនៅវត្ត «South Putuo Temple» និងបន្ទាប់មកព្រះអង្គ ស្តេចយាងទៅកាន់សាកលវិទ្យាល័យ Xiamen។ ក្នុងព្រះរាជទស្សនកិច្ចនៅសាកលវិទ្យាល័យដដែលនោះ ព្រះអង្គបានយាងសួរសុខទុក្ខនិស្សិតខ្មែរ ដែលកំពុងសិក្សារៀនសូត្រនៅទីនោះផងទៀត។ ក្នុងព្រះរាជទស្សនកិច្ច៣ថ្ងៃនេះផងទៀត ព្រះមហាក្សត្រខ្មែរ បានយាងធ្វើព្រះទស្សនកិច្ចនៅទន្លេ Yun Dang Lake ផងដែរ។

ព្រះអង្គបានយាងវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

ads banner