ក្រសួងពាណិជ្ជកម្មគ្រោងប្តឹងក្រុមហ៊ុន SENG CHEANG MONG FOOD CORP នៅអាមេរិក (Video Inside)

ក្រសួងពាណិជ្ជកម្មកម្ពុជា បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុនដែលក្លែងបន្លំប្រើប្រាស់ស្លាកសញ្ញាជាតិ, រូបទង់ជាតិ និងនិមិត្តរូបជាតិរបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុន SENG CHEANG MONG FOOD CORP នៅរដ្ឋកាលីហ្វ័រនីញ៉ានិងរដ្ឋ Florida ក្នុងសហរដ្ឋអាមេរិក ត្រូវគេរកឃើញបានក្លែងបន្លំស្លាកសញ្ញាជាតិខ្មែរ ដោយដាក់រូបប្រាសាទបាយ័ន លើសំបកវេចខ្ចប់ សរសៃបាញ់កាញ់ក្រៀម ដាក់លក់នៅលើទៅទីផ្សារផ្ទាល់ផង និងតាមប្រព័ន្ធអនឡាញផង ដោយគ្មានការអនុញ្ញាត ពីក្រសួងមានសមត្ថកិច្ចរបស់កម្ពុជាឡើយ។

ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងសហការជាមួយក្រសួងការបរទេស និងស្ថាប័នមានសមត្ថកិច្ច ដើម្បីការចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុននៅក្រៅប្រទេសនោះ។

ads banner