ទំនិញនាំចេញក្រៅប្រទេសរបស់កម្ពុជា ១១ខែកើនឡើង ៤ភាគរយ (Video Inside)

ទំនិញនាំចេញទៅក្រៅប្រទេសរបស់កម្ពុជា ក្នុងរយៈពេល ១១ខែដើមឆ្នាំ២០២៣ ត្រូវគេរាយការណ៍ថា បានកើនឡើង ប៉ុន្តែការនាំចូលទំនិញពីក្រៅមកវិញបានធ្លាក់ចុះ។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល១១ខែនេះ ទំនិញនាំចេញ បានទទួលប្រាក់ចំណូល ២១ចុច៣ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២។ ប៉ុន្តែការនាំចូលទំនិញពីក្រៅប្រទេស បានធ្លាក់ចុះ ១៩.៩% ដែលស្មើនឹងប្រមាណ២២ចុច២ពាន់លានដុល្លារ។

ទំនិញដែលនាំចេញរួមមានផលិតផលសំលៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ, ម៉ាស៊ីន បរិធាន និងសម្ភារៈអគ្គិសនី។ ចំណែកទំនិញនាំចូលបានយកមកពីប្រទេសចិន និងប្រទេសវៀតណាមជាដើម។

សេចក្តីរាយការណ៍បង្ហាញថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិ បានធ្វើឱ្យកម្ពុជា មានឱនភាពជញ្ជឹងពាណិជ្ជកម្មជាង ៩០០លានដុល្លារ។

ads banner