២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៦២ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជា បានឆ្លងកូវីដ១៩ចំនួន ២ករណី នារយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងចំណោមឆ្លង ៣៦២ករណី នៅទូទាំងអាស៊ាន។ តួលេខឆ្លងថ្ងៃនេះក្នុងប្រទេសអាស៊ានទាំង១០ បានកើនឡើងវិញចំនួន ៣៦០ករណី បើធៀបនឹងម្សិលមិញ ដែលមានការឆ្លងតែ ២ករណីប៉ុណ្ណោះ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ២ រួមមានប្រទេសហ្វីលីពីន ដែលមានការឆ្លងចំនួន ៣៦០ករណី និងប្រទេសកម្ពុជាមានការឆ្លង ២ករណី។
អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។