ភ្លើងឆេះព្រៃ រាលដាលដល់លំនៅដ្ឋាន នៅអូស្ត្រាលី ខណៈប្រជាជនត្រូវបានជម្លៀស
អត្ថបទដោយ៖
លន់ សារ៉ាត
កង់បេរ៉ា៖ ប្រជាជនអូស្ត្រាលីរស់នៅតំបន់ភាគខាងលិច ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ដោយសារតែរងការគំរាមកំហែងពីភ្លើងឆេះព្រៃ រាលដាលដល់ផ្ទះសម្បែង ជាមួយនឹងទិដ្ឋភាពដែលគួរឱ្យភ័យខ្លាច។
អាកាសធាតុក្តៅ និងខ្យល់បក់បោកខ្លាំង បានបង្កជាភ្លើងឆាបឆេះព្រៃ និងផ្ទះសម្បែង នៅតំបន់ជាយ នៃទីក្រុង Perth ស្ថិតក្នុងតំបន់ឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសអូស្ត្រាលី។ យ៉ាងណាមិញ ក្រុមពន្លត់អគ្គីភ័យបានប្រឹងប្រែងប្រយុទ្ធ ដើម្បីការពារជីវិតមនុស្ស ពីភ្លើងឆាបឆេះដ៏ខ្លាំងក្លានេះ។
អគ្គីភ័យជាច្រើនលើកបានឆាបឆេះ នៅជុំវិញតំបន់នោះ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ខណៈដែលអាជ្ញាធរបានចេញការព្រមានជាបន្ទាន់ សម្រាប់ករណីភ្លើងឆេះ នៅតំបន់ Parkerville ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ភាគខាងលិច នៃទីក្រុង Perth ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ