តំបន់ប្រតិបត្តិការសឹករងកណ្តាល បិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ឆ្នាំ២០២៣

(ខេត្តកណ្តាល)៖ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ឆ្នាំ២០២៣ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ឆ្នាំ២០២៣ ក្រោមអធិបតីភព ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគពិសេស ។

លោកឧត្តមសេនីយ៍ត្រី លុប វិបុល មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកណ្តាល បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ អង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្តាល រៀបចំបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ចំនួន ០១វគ្គ មានសិក្ខាកាម មកពីបណ្តាកងឯកភាពចំណុះសរុបចំនួន ៨០នាក់ និងគ្រូចំនួន ០៨នាក់ បម្រើការចំនួន ០៥នាក់ រយៈពេលហ្វឹកហ្វឺន ៩១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការ យោធ ភូមិភាគពិសេស បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកណ្ដាល និងសិក្ខាកាមទាំងអស់ ត្រូវគោរពឱ្យបាននូវវិន័យ អត្តចរិត សីលធម៌រស់នៅស្អាតស្អំ ឲ្យសមស្របទៅជាកងយោធពលខេមរភូមិន្ទ និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តភារកិច្ចតាមផែនការដែលថ្នាក់លើបានកំណត់ នឹងត្រូវចូលរួមទប់ស្កាត់ឲ្យបាននូវរាល់ចលនាបដិវត្តពណ៌ និងចលនាផ្សេងៗរបស់ពួកប្រឆាំងនិងអមិត្ត ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមបន្តថា ការងារហ្វឹកហ្វឺន គឺជាការងារមួយសំខាន់ និងចាំបាច់បំផុត ក្នុងការបំពេញភារកិច្ចជំនាញ។ សិក្ខាកាមត្រូវប្រែក្លាយចំណេះដឹងដែលបាន ហ្វឹកហ្វឺនខិតខំរៀនសូត្រ ឱ្យទៅជាសកម្មភាពជាក់ស្ដែង ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញភារកិច្ចឱ្យទទួលបានជោគជ័យ ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner