ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ពិនិត្យផែនកងកម្លាំង និង ការហ្វឹកហាត់ សម ត្រៀមចូលរួមអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះពិនិត្យផែនកងកម្លាំង ការហ្វឹកហាត់សម ត្រៀមចូលរួមអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និង ការអនុវត្តប្រកបដោយ ជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍ថា ៖ ផែនកងកម្លាំង ការហ្វឹកហាត់សម ត្រៀមចូលរួមអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយ ជោគជ័យនយោបាយឈ្នះឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ មានកម្លាំងយោធាចំនួន ២៥ផែន កម្លាំងនគរបាលជាតិចំនួន ២ផែន ល្បុក្កតោ ១ផែន ផែនសហភាពសហព័ន្ធយុវជនកម្ពុជា ផែនកាយឫទ្ធិ ផែនកាកបាទក្រហម មន្ត្រីរាជ និង ប្រជាលរដ្ឋចូលរួមជាច្រើនផងដែរ។
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-12-08-1024x576.jpg)
ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជំរុញឱ្យបណ្ដាផែននីមួយៗ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងពេលកំពុងហ្វឹកហាត់ ក៏ដូចជាក្នុងពេលចូលរួមកម្មវិធីឱ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ និងជោគជ័យបំផុត ។
សូមបញ្ជាក់ថា ៖ ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និង ការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ និងខួបកសាង ៥ឆ្នាំ វិមានឈ្នះឈ្នះ ក៏មានការបាញ់កាំជ្រួចរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ថ្ងៃទី៣១ ខែធ្នូ ក្រុមការងារនឹងបាញ់កាំជ្រួចរបស់ឆ្លងឆ្នាំសកល ៕
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-12-21-1024x576.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-12-09-1024x576.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-12-10-1024x576.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-12-16-1024x576.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-12-17-1024x576.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-12-06-1024x576.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-12-20-1024x576.jpg)
ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា