កម្ពុជា និងមីយ៉ាន់ម៉ា ពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដែលបានកសាងឡើងលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាព សាមគ្គីភាព

ភ្នំពេញ៖ កម្ពុជា និងមីយ៉ាន់ម៉ា បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលបានកសាងឡើងលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលាក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣។

ឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការគាំទ្ររបស់កម្ពុជាចំពោះមីយ៉ាន់ម៉ានៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner