គជបរៀបចំការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយ (Video Inside)
អត្ថបទដោយ៖
CPA
គណបក្សនយោបាយទាំង៤ ដែលត្រៀមនឹងចូលរួមក្នុងការបោះឆ្នោតព្រឹទ្ធសភា នឹងត្រូវចូលរួមនៅក្នុងការរៀបចំកំណត់ចាប់ឆ្នោតយកលំដាប់លេខរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ធ្នូនេះ។
គណបក្សទាំងបួនដែលនឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងមកដល់វេលា៦០ថ្ងៃខាងមុខទៀតនេះ រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ការចាប់ឆ្នោតដើម្បីកំណត់លេខរៀងសម្គាល់របស់គណបក្សនយោបាយទាំង៤ វេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ នឹងប្រព្រឹត្តទៅនៅបរិវេណគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយនឹងមានការនិមន្តយាងចូលរួមពីសម្តេចសង្ឃរាជទាំងពីរគណៈ។
យោងតាមប្រតិទិនរបស់គជប ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។