ប្រដាល់សកលជើងឯកថ្នាក់ជាតិ ចម្រាញ់រកធនធានឆ្នើមសម្រាប់ហ្វឹកហាត់បំប៉ន ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានចាប់ផ្តើមរៀបចំការ ប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២ ០២៣ នៅសាលហ្វឹកហាត់ប្រដាល់សកល នៃពហុកីឡដ្ឋានជាតិ អូឡាំពិក រយៈពេលបួនថ្ងៃ ដើម្បីចម្រាញ់ ជ្រើសរើស កីឡាករ កីឡាការិនី ជាជម្រើសជាតិដើម្បីហ្វឹកហាត់ប៉ប៉នត្រៀមសម្រាប់ចូលរួមក្នុងការប្រកួតកម្រិតអន្តរជាតិ ។ពិសេស គឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែល ប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៥។

ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៣នេះ មានកីឡាករ កីឡាការិនីចូលរួមប្រជែងមេដាយ មានចំនួន សរុប ១០៨ នាក់ ។ក្នុងនោះមានកីឡាការិនី ៦នាក់ មកពី ២១ ក្លឹប-សមាគម និងក្រសួង។ ការប្រកួតនេះមានរយៈពេលបួនថ្ងៃ គឺពីថ្ងៃទី ២៦-២៩ ខែធ្នូ ឆ្នាំពីចាប់ពីម៉ោង១:៣០រសៀល។

ចំពោះការប្រកួតថ្ងៃដំបូង ម្សិលមិញថ្ងៃទី២៧ ខែធ្នូ មន្ត្រីគណៈកម្មការ បច្ចេកទេសបានរៀបចំការប្រកួតសរុបចំនួន៤៦គូ លើប្រភេទទម្ងន់ ៥១គីឡូក្រាមឡើងទៅដល់ទម្ងន់ ៧១គីឡូក្រាម។ សម្រាប់ការប្រកួតថ្ងៃទី២ នៅល្ងាចថ្ងៃទី២៧ ខែធ្នូនេះ គឺមានចំនួន៣០គូ ពីប្រភេទទម្ងន់ចាប់ពី៦០គីឡូក្រាម ដល់៧១គីឡូក្រាម ។ ក្នុងនោះមានការប្រកួតនារី២គូ លើប្រភេទទម្ងន់ ៥២គីឡូក្រាមដូចៗគ្នា ដែលជាជួបគ្នារវាងកីឡាការិនី ហួន សារួន មកពីក្លឹបនាគរាជមានជ័យ និងកីឡាការិនី អុល ស្រីនុច មកពីរាជធានី ភ្នំពេញ ខណៈកីឡាការិនី ចាន់ វិច្ឆិកា មកពីក្លឹបសរសីកីឡាប៉ះ ជាមួយកីឡាការិនី សាក់ រតនា មកពីក្លឹបក្រសួងការពារជាតិ៕
រូបភាព និងអត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner