អតីតមេទ័ពធ្លាប់ប្រឆាំងនយោបាយឈ្នះឈ្នះទទួលស្គាល់ការពិត (Video Inside)

អតីតមេទ័ពដែលធ្លាប់ប្រឆាំងនឹងនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ក្នុងសម័យអតីតកាលសង្គ្រាមស៊ីវិល បានថ្លែងទទួលស្គាល់ការពិត និងបង្ហាញការគាំទ្ររបស់លោកចំពោះផលប្រយោជន៍ នៃការអនុវត្តនយោបាយឈ្នះឈ្នះ។

ការលើកឡើងរបស់អតីតមេទ័ពចលនាតស៊ួ ហ៊្វិនស៊ិនប៉ិចនេះ បានធ្វើនៅចំថ្ងៃដែលមានពិធីប្រារព្ធខួប ២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា។

លោក ញ៉ឹក ប៊ុនឆៃ គឺជាអតីតមេទ័ពសំខាន់បំផុត របស់ក្រុមប្រដាប់អាវុធ នៃអតីតហ៊្វុនស៊ិនប៉ិច ទាំងការនាំអតីតកម្លាំងទាហានខ្មែរក្រហម ចូលមកក្នុងរាជធានីភ្នំពេញ និងការនាំកម្លាំងផ្ទុះអាវុធនាកណ្តាលរាជធានីភ្នំពេញ ក្នុងខែកក្កដាឆ្នាំ១៩៩៧ ប្រឆាំងនឹងការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោសែន។

ប៉ុន្តែទីបំផុត លោក ញ៉ឹក ប៊ុនឆៃ និងកម្លាំងប្រឆាំងរបស់លោក បានទទួលបរាជ័យ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោសែន។ នៅថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ លោកបានប្រាប់អ្នកសារព័ត៌មាន នូវតម្លៃគួរកោតគោរព នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ads banner