កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលស្តីពីពិភពលោក គ្មានមីន ចូលរួមពីជាង ១៦០ប្រទេស នៅសៀមរាប (Video Inside)
រាជរដ្ឋាភិបាលកម្ពុជាបានសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីការត្រៀមរៀបចំកិច្ចប្រជុំកំពូលមួយ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ពាក់ព័ន្ធនឹងចក្ខុវិស័យបំបាត់គ្រាប់មីន របស់សកលលោក ដែលនឹងមានការចូលរួមពីជាង ១៦០ប្រទេសរបស់ពិភពលោក។
សេចក្តីសម្រេចចុះថ្ងៃទី២៧ធ្នូ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់តាំងទេសរដ្ឋមន្ត្រី លី ធុជ ធ្វើជាប្រធាននៃគណៈកម្មការកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ លោក លី ធុជ បានថ្លែងបញ្ជាក់ជុំវិញការរៀបចំកិច្ចប្រជុំកំពូលនេះនៅលើទឹកដីកម្ពុជា។
លោក លី ធុជ បានថ្លែងថានៅក្នុងឆ្នាំ២០២៤ខាងមុខនេះ កម្ពុជានឹងត្រូវធ្វើជាប្រធានពេញមួយឆ្នាំ នៃកិច្ចប្រជុំកំពូល នៃគោលដៅ ដើម្បីការគ្មានគ្រាប់មីន របស់ពិភពលោក ក្នុងនោះរួមមាន កិច្ចប្រជុំនៅតាមបណ្តាប្រទេសនានាលើសកលលោកផង និងការប្រជុំដ៏ធំបង្អស់មួយទៀត ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងគ្រោងធ្វើក្នុងខែវិច្ឆិកាឆ្នាំ២០២៤។
កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យបំបាត់គ្រាប់មីនឱ្យអស់ចេញពីកម្ពុជានៅក្នុងឆ្នាំ២០២៥។