កម្ពុជារកឃើញការឆ្លងវីរុសបំប្លែងថ្មី Omicron JN.1 (Video Inside)
អត្ថបទដោយ៖
Apsara Net
ក្រសួងសុខាភិបាលបានថ្លែងថា គេបានរកឃើញជាលើកដំបូងនូវវីរុសកូវីដ១៩ បំប្លែងថ្មី Omicron JN.1។ វីរុសបំប្លែងថ្មីនេះ ត្រូវគេរកឃើញថាបានឆ្លងចំនួន ៤ករណីហើយ នៅក្នុងប្រទេសកម្ពុជា។
ក្រសួងសុខាភិបាល បានអោយដឹងថា អ្នកឆ្លងទាំង៤ករណីនោះ បានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នាហើយ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន។ យោងតាមអង្គការសុខភាពពិភពលោក, វីរុសបំប្លែងថ្មី Omicron JN.1 នេះ ជាប្រភេទវីរុសឆ្លង មិនសូវមានសភាពធ្ងន់ធ្ងរទេ។
ក្រសួងសុខាភិបាល ទោះជាយ៉ាងណាក៏ដោយ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីបង្ការការចម្លងវីរុសបំប្លែងថ្មីនេះ ដោយត្រូវអនុវត្តនូវវិធានការបង្ការឱ្យបានខ្ជាប់ខ្ជួន គឺត្រូវពាក់ម៉ាស, លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែលលាងដៃជាដើម។