ល្ខោនអាប៉េរបស់ខ្មែរបុរាណចូលរួមសម្តែងជូនទស្សនិកជននៅវិមានឈ្នះ-ឈ្នះ

ភ្នំពេញ៖ល្ខោនសម្តែងក្នុងទម្រង់បែបកំប្លុកកំប្លែង ទាំងកាយវិការ សម្តី សម្តែង ឆ្លើយឆ្លងនោះគឺល្ខោនអាប៉េត្រូវបានចាប់ផ្តើមផ្សព្វផ្សាយ និងសម្ដែង បង្ហាញជូន ទស្សនិកជនជាបន្តបន្ទាប់ឡើងវិញ បន្ទាប់ ពី ល្ខោន បែបប្រជាប្រិយតាមស្រុកស្រែចម្ការនាសម័យបុរាណ ខ្មែរ មួយ នេះបាត់មុខច្រើនឆ្នាំមក។

ក្នុងពិធីរំឭកខួបអនុស្សាវរីយ៍លើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅ កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ និងខួប ៥ ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ ចាប់ពីថ្ងៃទី ២៩ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននាំយកល្ខោនអាប៉េ ដែលបង្កប់ទៅដោយភាពកំប្លុកកំប្លែង ទាំងកាយវិការ និងសម្ដី សំដៅក្នុង សាច់រឿងនេះ មក សម្តែងនៅ វិមានឈ្នះ-ឈ្នះដើម្បីបង្ហាញ ទស្សនិកជន បានទស្សនា និងកម្សាន្ត សប្បាយ។
គួរបញ្ជាក់ថា ល្ខោនអាប៉េបានបាត់មុខមិន បានសម្តែងជាងយូរ ណាស់មកហើយ ។បើគេឃើញសម្តែងវិញ គឺមានតែតែក្នុងតំបន់ ខ្លះៗ ប៉ុណ្ណោះ ជាហេតុបណ្តាលឱ្យមានអ្នកស្គាល់ ឬចេះចាំអំពីទម្រង់ សិល្បៈនេះតិច តួច។

លោក ស៊ុម ចាន់ធឿន គ្រូល្ខោនអាប៉េ មកពី នាយកដ្ឋាន ល្ខោន សិល្បៈ ទស្សនីយភាពនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹង នៅថ្ងៃទី៣០ ខែ ធ្នូថា ក្រុមអ្នកល្ខោនអាប៉េរបស់លោក នេះមានគ្នា សរុប ២២នាក់។ បើបូកជាមួយក្រុមអ្នកបច្ចេកទេស រួមមានសរុប ជាង៤០នាក់។

លោកបានបញ្ជាក់ថា ”ទម្រង់ល្ខោនអាប៉េគឺជាល្ខោន បែប កំប្លុក កំប្លែង ប្រជាប្រិយរបស់ដូនតាយើងបន្សល់ទុក។វាជា សមិទ្ធផល យើងទើបតែរកឃើញនៅឆ្នាំ ២០១៩ និង មកដល់ ឆ្នាំ២០២៣ នេះយើងដំឡើងបាន៥រឿងបន្តបន្ទាប់គ្នា។ថ្ងៃនេះ គឺយើងសម្តែ ង រឿងផ្ការំចង់ដើម្បីចូលរួមអបអរពិធីរំឭកខួបអនុស្សាវរីយ៍លើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្ត ប្រកបដោយ ជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ និងខួប ៥ ឆ្នាំនៃការ កសាងវិ មាន ឈ្នះ-ឈ្នះ”។
លោកបានរំលឹកថាល្ខោនអាប៉េជាទម្រង់បែបសាមញ្ញរបស់អ្នកស្រុកស្រែចម្ការដែលលេងរឿងបែបកំប្លុកកំប្លែងដើម្បីបង្កការសប្បាយរីករាយក្នុងកម្មវិធីបុណ្យទាំងជាតិផង ទាំងប្រពៃណី ក្នុងសាសនា ផង”។
ជាមួយគ្នាលោកបានរំលឹកថាល្ខោនអាប៉េនេះនៅក្នុងសម័យសង្គមរាស្រ្តនិយមគេឃើញមានលេងច្រើននៅភ្នំពេញ ខេត្តតាកែវ ស្វាយរៀង កំពត និងខេត្ត កំពង់ធំ។មកដល់ឆ្នាំ២០១៩យើង បាន សិក្សាស្រាវជ្រាវ ហើយទីបំផុតបានសម្តែងល្ខោនអាប៉េនេះឡើង វិញរហូតទទួលជោគជ័យ។

ជាមួយការដឹកនាំក្រុមល្ខោនអាប៉េមកសម្តែងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះដែរ លោកពិតជាមានមោទនភាព ហើយចង់ឱ្យពលរដ្ឋ កម្ពុជាបានទស្សនានិងឃើញល្ខោនបុរាណខ្មែរមួយនេះជាខ្លាំង។

លោកសង្ឃឹមជឿជាក់ថាទម្រង់ល្ខោនមួយនេះនឹងមានការរីកចម្រើនបន្ថែមទៀតដើម្បីសម្តែងជូនដល់ពលរដ្ឋខ្មែរបានទស្សនាឱ្យសម្បូរបែបពិសេសក្នុងពិធីបុណ្យសំខាន់ៗរបស់ជាតិដែលជាមោទនភាពនៃទម្រង់ល្ខោនដ៏មានប្រជាប្រិយភាពបែបកំប្លុកកំប្លែងបង្កសប្បាយរីករាយដល់ទស្សនិកជនគ្រប់រូប៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner