អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងឆ្មក់បង្ក្រាបទីតាំង ល្បែងហ្គេម អនឡាញខុសច្បាប់ ឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់ និងដកហូ តវត្ថុតាងមួយចំនួនធំ

ភ្នំពេញ ៖ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានដឹកនាំ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ឆ្មក់ចុះ បង្ក្រាប ល្បែងហ្គេមអនឡាញមួយកន្លែងស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់ (ស្រី២នាក់ ) ដកហូតកុំព្យូទ័រ ១១គ្រឿង និងវត្ថុតាងមួយចំនួន ។

ក្នុងប្រតិបត្តិការ នេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ ក៏ដូចជា បណ្ដាញ ព័ត៌មានជាច្រេីនធ្វេីការផ្សព្វផ្សាយ។
ក្រោយពីកម្លាំងជំនាញធ្វេីការបង្ក្រាបរួចរាល់ ទីតាំងខាងលេី ត្រូវបានបិទទ្វាជាបណ្ដោះអាសន្ន ។ រីឯមនុស្សចំនួន១១នាក់ និងវត្ថុតាងទាំងប៉ុន្មានដែលដកហូតបាន ត្រូវបានបញ្ចូនទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការបន្តតាម នីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner