សម្តេចតេជោ ហ៊ុន សែន៖ ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ?
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានរម្លឹកព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដែលបានមាននៅក្នុងខែមករា ឆ្នាំ១៩៧៥ ដល់ឆ្នាំ២០០០ សម្រាប់ការចងចាំរបស់សម្តេច និងមានរឿងមួយចំនួនដែលគួររំលេច។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ថា ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេចគឺ៖
១.ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១មករា ១៩៧៥។
២.ថ្ងៃរៀបការ ៥មករា ១៩៧៦
៣.ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ។
៤.ត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈិមបក្សដែលមានសមាជិក៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ៨មករា ១៩៧៩។
៥.ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ៨មករា ១៩៧៩។
៦.ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃ១៤មករា ១៩៨៥។
៧.ជំនួបចរចាសីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃ២០ និង២១មករា ១៩៨៨។
៨.ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំនៃកំណើតរបស់ ហ៊ុន ម៉ាណែត មករា ១៩៧៧។
៩.ទទួលបានចៅទីមួយ ថ្ងៃ២៨មករា ឆ្នាំ២០០០។
នៅមានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំគិតថាមិនចាំបាច់រំលឹក៕