មេដឹកនាំបក្សប្រឆាំង នៅកូរ៉េខាងត្បូង ត្រូវជនសង្ស័យចាក់ឱ្យរងរបួសក

សេអ៊ូល៖ មេដឹកនាំគណបក្សប្រឆាំងនៅកូរ៉េខាងត្បូង ត្រូវជនសង្ស័យប្រើកាំបិតចាក់ឱ្យរងរបួសចំកញ្ចឹងក នៅថ្ងៃអង្គារនេះ នៅឯទីក្រុងកំពង់ផែប៊ូសាន។

លោក លី ចេម្យុង ដែលជាប្រធានគណបក្សប្រជាធិបតេយ្យ និងជាគណបក្សប្រឆាំងធំបំផុតមួយរបស់កូរ៉េខាងត្បូង បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជនសង្ស័យយកកាំបិតចាក់ចាំកញ្ចឹងករបស់គាត់ អំឡុងពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ក្រោយធ្វើទស្សនកិច្ចទៅកាន់ការដ្ឋានសាងសង់ អាកាយានដ្ឋានថ្មីមួយកន្លែង នៅលើកោះហ្គាដឹក ទីក្រុងបូសាន។

បន្ទាប់ពីការវាយប្រហារកើតឡើង ជនដៃដល់ជាបុរសម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅនឹងកន្លែងកើតហេតុ។ បច្ចុប្បន្ននៅពុំទាន់មានសេចក្តីរាយការណ៍ ពីស្ថានភាពរបួសរបស់លោក លី នៅឡើយទេ។ រូបភាពបានបង្ហាញឱ្យឃើញលោក លី ដេកបិទភ្នែកស្ដូកស្ដឹងនៅលើដី ហើយមនុស្សនៅជុំវិញយកកូនកន្សែង ខ្ទប់ឈាមហូរចេញពីករបស់គាត់ និងរុះរាន់បញ្ជូនគាត់ទៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា លោក លី ចេម្យុង មេដឹកនាំគណបក្សប្រជាធិបតេយ្យ បានបរាជ័យក្រោមថ្វីដៃលោក យូន ស៊ុកយុល មេដឹកនាំគណបក្សអភិរក្សនិយម នៅក្នុងការប្រជែងតំណែងប្រធានាធិបតីដ៏តឹងតែងក្នុងឆ្នាំ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner