សម្តេចតេជោ ហ៊ុន សែន រម្លឹកព្រឹត្តិការណ៍សំខាន់ៗ មួយចំនួន ដែលមាននៅក្នុងខែមករា ឆ្នាំ១៩៧៥ ដល់ឆ្នាំ២០០០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានរម្លឹកព្រឹត្តិការណ៍សំខាន់ៗ មួយចំនួនដែលបានមាននៅក្នុងខែមករា ឆ្នាំ១៩៧៥ ដល់ឆ្នាំ២០០០ សម្រាប់ការចងចាំរបស់សម្តេច និងមានរឿងមួយចំនួន ដែលគួររំលេច ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម ហ្វេសប៊ុក នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ថា ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេចគឺ៖

១.ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១ មករា ១៩៧៥។

២.ថ្ងៃរៀបការ ៥មករា ១៩៧៦ .

៣.ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩។ ជាសមិទ្ធផលរួម របស់ជាតិ។

៤.ត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈិមបក្សដែលមានសមាជិក៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ ៨ មករា ១៩៧៩។

៥.ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ ៨ មករា ១៩៧៩។

៦.ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃ ១៤ មករា ១៩៨៥។

៧.ជំនួបចរចាសីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃ២០ និង ២១ មករា ១៩៨៨។

៨.ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំនៃកំណើតរបស់ ហ៊ុន ម៉ាណែត មករា ១៩៧៧។

៩.ទទួលបានចៅទីមួយ ថ្ងៃ២៨ មករា ឆ្នាំ២០០០។

នៅមានរឿងរ៉ាវមួយចំនួនទៀត ដែលខ្ញុំគិតថា មិនចាំបាច់រំលឹក ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner