យោគិនី
ភ្នំពេញ៖ «យោគិនី» ជាពាក្យសំស្ក្រឹតមានន័យថាអ្នកធ្វើយោគ ដែល មាន មុខងារជានារីរបាំសម្រាប់រាំថ្វាយទេព។ក្នុង ព្រហ្មញ្ញ សាសនា «យោគិនី» ជាមនុស្សស្រីឬទេពស្រី បង្កើតឡើងដោយព្រះនាងទុគ៌ា ឬព្រះឥសូរ ហើយមានថាមពលខ្លាំងពូកែ។
រីឯក្នុងព្រះពុទ្ធសាសនាមហាយាន និកាយតន្ត្រ (Tantra) វិញ យោគិនី ជាមនុស្សស្រី មានឥទ្ធិពលអំណាចខ្លាំងក្លា ដ្បិតទ្រង់ ទទួលបាន ពរ ពីទេព ផ្សេងៗដោយផ្ទាល់ ហើយបានរាំដើម្បីបង្ក្រាបភាពអាក្រក់ នៅលើ លោក។
ជាក់ស្តែងផ្អែកលើសមុច្ច័យសារមន្ទីរ បង្ហាញរូបយោគិនីចំនួន៨អង្គ រាំ ព័ទ្ធជុំវិញព្រះហេវជ្រដែលកំពុងតែរាំជាន់ពីលើ មារទាំងបួន តំណាងឱ្យ ភាពអាក្រក់លើលោក។
ប្រតិមាយោគិនីដែលលើកយកមកបរិយាយនេះ ធ្វើពីសំរិទ្ធ ក្នុងកាយ វិការឈររាំលើបល្ល័ង្ករាងមូល លើកដៃស្តាំខ្ពស់ឡើងទៅលើ ផ្អៀង ស្មាឆ្វេងបន្តិច ដៃឆ្វេងបត់កំភួនដៃមកត្រឹមផ្ចិត ជើងស្តាំលើកផ្ទុច ទៅគន្លាក់ជើងឆ្វេងដែលបត់សំយុងម្រាម ជើងចុចចំទើត លើបល្ល័ង្ក។
លើសពីនេះ ប្រតិមានេះមានទ្រង់គ្រឿង ម្កុដ ក្បាំង ក្រវិល កងដៃ ស្នាប់ដៃ សុរង្គក កងជើង និងលែងខ្លួនទទេ ស្លៀកសំពត់ ចងក្បិន ពាក់ខ្សែក្រវាត់ទម្លាក់រំយោល ចាប់ផ្នត់ខើចលើភ្លៅ ទម្លាក់ជាយរាង កន្ទុយត្រីពីរជាន់ចន្លោះជើងទាំងសងខាង ។រីឯសំយុងកន្ទុយត្រី ខាងក្រោយមានរាងមេអំបៅ។
ប្រតិមាទោលសំរឹទ្ធនេះ ស្ថិតក្នុងរចនាបថបាភួន ក្នុងសម័យអង្គរ នាសតវត្សទី១១ ដែលមានលក្ខណៈពិសេសនៃ ការសិតអាច រក្សា លំនឹងរូបឲ្យឈរត្រង់បានយ៉ាងល្អវិចិត្រ។ ចំណែកឯនៅលើផ្ទៃ នៃប្រតិមាមានស្នាមទឹបសន្លឹកមាសដោយអន្លើៗ។
ប្រតិមាយោគិនីនេះ បានវិលត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ២០២០ រួមជាមួយសមុច្ច័យជាច្រើនផ្សេងទៀតពីសហរដ្ឋអាមេរិក៕
អត្ថបទនិងរូប៖សារមន្ទីរជាតិ