សត្វកែះ ត្រូវ ព ពោះប្រមាណ ៧-៨ ខែ ទើបបង្កើតកូន
ភ្នំពេញ៖ បើគិតប្រហាក់ប្រហែលទៅនឹងមនុស្សយើងដែរ ពេលបន្តពូជ សត្វកែះត្រូវពពោះចន្លោះពីប្រាំពីរ ទៅប្រាំបីខែ ហើយវាបង្កើតកូនបានម្តង តែមួយប៉ុណ្ណោះ ក្នុងចន្លោះពីខែកញ្ញា ដល់ខែធ្នូ ។
បើតាមការឱ្យដឹងពី USAID មរតកបៃតងបានឱ្យដឹងនៅថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៤ថា សត្វកែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង វាមានដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោម នៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះលឿង ។
សត្វកែះ មានស្រទាប់រោម វែងៗការពារខ្លួនរបស់ វា ដែលគ្រប ដណ្ដប់ពីលើ ស្រទាប់រោមខ្លីៗដែលនៅជុំជិតស្បែករបស់វា ។ គេអាចសម្គាល់សត្វកែះ ឈ្មោល ដោយវាមានស្នែងពណ៌រាងស្រាលប្រវែង ប្រហែល ១៥ សង់ទីម៉ែត្រ និង កោង ទៅ ខាង ក្រោយ។ សត្វកែះមានទំហំធំ ហើយអាចមានប្រវែងដល់ទៅ ១៨០ សង់ទីម៉ែត្រ និងទម្ងន់ជាង ១៥០ គីឡូក្រាម។
សត្វកែះ ចូលចិត្ត រស់នៅតែឯងនៅ តំបន់ ព្រៃភ្នំ និងមានទឹកដីរបស់ខ្លួន ច្បាស់ លាស់។ ជាធម្មតាវារស់នៅដោយកំណត់ព្រំដែនរបស់ខ្លួនត្រឹម តែពីរបីគីឡូម៉ែត្រ ការ៉េប៉ុណ្ណោះ ហើយវាតែងចេញរកស៊ីសកម្មបំផុតនៅពេល ព្រឹកព្រលឹម និងពេលព្រលប់។
គួរបញ្ជាក់ថាៈចំនួនសត្វកែះនៅក្នុងប្រទេសកម្ពុជា និងកន្លែងផ្សេងៗទៀត កំពុងថយ ចុះគួរឱ្យកត់សម្គាល់ដោយសារតែការបរបាញ់យកសាច់ និងផ្នែកផ្សេងៗ នៃរាងកាយ របស់វា ដើម្បីប្រើក្នុងឱសថព្យាបាល។
សូមបញ្ជាក់ថា សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល ៕
ដោយ៖ម៉ាដេប៉ូ