តើមូលហេតុអ្វីបានជាយន្តហោះ Airbus A-350 របស់ Japan Airlines បានផ្ទុះឆេះនៅលើផ្លូវរត់?

លោក Tetsuo Saito រដ្ឋមន្ត្រីដឹកជញ្ជូនជប៉ុនបាននិយាយថា មូលហេតុនៃឧបទ្ទវហេតុនេះ គឺមិនច្បាស់លាស់ទេ ហើយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសជប៉ុន សមត្ថកិច្ចប៉ូលីស និងផ្នែកសេវាសន្តិសុខផ្សេងទៀតនឹងធ្វើការស៊ើបអង្កេត។ លោក Saito បាននិយាយថា “ក្រសួងដឹកជញ្ជូននឹងព្យាយាមបើកដំណើរការឡើងវិញនូវអាកាសយានដ្ឋាន Haneda ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន”។

រូបភាពវីដេអូដែលបានផ្សព្វផ្សាយភ្លាមៗ ក្រោយឧបទ្ទេវហេតុ ការប៉ះទង្គិចគ្នារវាងយន្តហៅនៃក្រុមឆ្មាំសមុទ្រ បានបង្ហាញដោយក្រុមពន្លត់អគ្គិភ័យ ដែលបានកំពុងធ្វើការពន្លត់ភ្លើងនៃការឆេះនៅទីនោះ។ ក្រសួងដឹកជញ្ជូនបាននិយាយថា ផ្លូវរត់ទាំងអស់នៅព្រលានយន្តហោះត្រូវបានបិទ ក្រោយមានឿបទ្ទេវហេតុ។

Haneda គឺជាព្រលានយន្តហោះមួយក្នុងចំណោមព្រលានយន្តហោះ ដែលមានសកម្មភាពហោះហើរ ដ៏មមាញឹកបំផុតរបស់ប្រទេសជប៉ុន និងជាមជ្ឈមណ្ឌលហោះហើរធំទីពីរ របស់ទីក្រុងតូក្យូ បន្ទាប់ពីព្រលានយន្តហោះអន្តរជាតិ Narita។ ក្រុមហ៊ុន Airbus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងផ្តល់ជំនួយបច្ចេកទេស ដល់អាជ្ញាធនិងក្រុមអ្នកឯកទេស ដើម្បីស្វែងរកមូលហេតុដល់ទីបញ្ចប់។

តើយើងដឹងអ្វីខ្លះអំពីយន្តហោះឆ្មាំឆ្នេរសមុទ្រ?

ឆ្មាំឆ្នេរសមុទ្រជប៉ុនបាននិយាយថា យន្តហោះរបស់ខ្លួនត្រូវធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Niigata នៅឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេសជប៉ុន ដើម្បីផ្តល់ជំនួយដល់អ្នកដែលជាប់ ក្នុងគ្រោះរញ្ជួយដីក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលបានធ្វើឲ្យមនុស្សជិត 50 នាក់បានស្លាប់។ មន្ត្រីក្រសួងដឹកជញ្ជូនជប៉ុនម្នាក់ បាននិយាយថា មិនមានរបាយការណ៍ អំពីបញ្ហាម៉ាស៊ីនពីមុនមក នៅក្នុងយន្តហោះ JAL របស់ក្រុមឆ្មាំសមុទ្រមុនពេលវាត្រូវចុះចត។ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបញ្ជូនសេចក្តីណែនាំរបស់លោកទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្របសម្រួល ដើម្បីវាយតម្លៃការខូចខាត ឲ្យបានឆាប់រហ័ស និងផ្តល់ព័ត៌មានដល់សាធារណជន។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើងពីវីរភាពរបស់អ្នកស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរដើម្បីជួយជនរងគ្រោះដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារភាគកណ្តាលប្រទេសជប៉ុន។ គាត់បានប្រាប់អ្នកយកព័ត៌មានថា “បុគ្គលទាំងអស់នោះ មានស្មារតីខ្ពស់នៃបេសកកម្ម និងការទទួលខុសត្រូវសម្រាប់តំបន់ដែលរងផលប៉ះពាល់។ វាពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់” ។ «ខ្ញុំសូមសម្តែងការគោរព និងដឹងគុណ ចំពោះអារម្មណ៍នៃបេសកកម្មរបស់ពួកគេ»៕ ប្រភព៖ (AFP, AP, Reuters)

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner