សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសប្រធាន និងអនុ ប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ
ក្រចេះ៖ ប្រធាន និងអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តក្រចេះត្រូវបានប្រកាសជាផ្លូវការក្រោមអធិបតីភាព សម្តេចកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជាកាលពី ព្រឹកថ្ងៃពុធទី៣ ខែមករា ឆ្នាំ២០២៤ក្នុងពិធីដែលប្រព្រឹត្តទៅនាសាល មហោស្រព ខេត្តក្រចេះ។
ក្នុងឱកាសនេះ ឯកឧត្តម សោម សឿន សមាជិកគណៈ អចិន្ត្រៃយ៍នៃ គណៈ កម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណៈ កម្មា ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសម្រេចស្ដីពី ការកែសម្រួលប្រធាន និងអនុប្រធានទី ១ ក្រុមការងារគណបក្ស ចុះ មូលដ្ឋានខេត្តក្រចេះ ដោយត្រូវបានចាត់តាំង ឯកឧត្តម នេត្រ ភក្ត្រា ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ ជំនួស ឯកឧត្តម ព្រំ សុខា និងចាត់តាំង ឯកឧត្តម ស ចំរុង ជា អនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។
ក្នុងពិធីនេះដែរ ឯកឧត្តម នេត ភក្ត្រា ក៏បានប្តេជ្ញាចិត្ត អនុវត្តឱ្យបានខ្ជាប់ ខ្ជួននូវ លក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តី សម្រេចនានារបស់គណបក្សដែលបានដាក់ចុះឱ្យបានជោគជ័យ និង មាន ប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាគោរពនិងចូលរួមអនុវត្តតាមកម្មវិធីន យោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស គឺគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជន កម្ពុជា ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអម បានថ្លែងនូវការកោត សសើរ ចំពោះ ឯកឧត្តម ព្រំ សុខា បានដឹកនាំក្រុមការងារគណបក្សចុះ មូលដ្ឋាន ខេត្តក្រចេះដោយសម្រេចបាននូវសា្នដៃជាច្រើន ក្នុងការចូលរួម ចំណែកក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍន សង្គម សេដ្ឋកិច្ច លើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខេត្ក ក្រចេះ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ ឯកឧត្តម នេត ភក្ត្រា ដែល បានទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍខេត្តក្រចេះ ឱ្យមានការរីក ចម្រើន ថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តឱ្យ បានខ្ជាប់ខ្ជួននូវ លក្ខន្តិកៈ របស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំង ឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឱ្យ បានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃឱ្យបានរឹងមាំ ដោយឈរលើមាគ៌ា មហាជន របស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗឆ្ពោះទៅកាន់ ការ បោះឆ្នោតនៅអាណត្តិក្រោយៗទៀត អោយទទួលបានលទ្ធផល ជោគជ័យ៕
ដោយ៖ ថេត វិចិត្រ