រដ្ឋមន្ត្រីក្រសួកសិកម្ម៖កម្ពុជាកំពុងត្រូវការអ្នក វិនិយោគ នៅ កម្រិតបែបការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្មសម្រាប់ ការនាំចេញ

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា កម្ពុជាកំពុង ត្រូវការ អ្នកវិនិយោគនៅកម្រិត Upstream ដូចជា ការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅ ប្រទេស ចិន និងទីផ្សារអន្តរជាតិ។

ឯកឧត្តម រដ្ឋមន្រ្តីលលើកឡើងដូចនេះ ក្នុងជំនួប សម្តែង ការគួរសម និងពិភាក្សាការងារជាមួយអ្នកវិនិយោគចិន នៅទីស្តីការក្រសួងកាលពី ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ការវិនិយោគទៅលើផ្នែកមួយ នេះ គឺ កម្ពុជាអាចទាញនូវផលប្រយោជន៍ច្រើនជាពិសេសអង្ករប្រណិត ស្វាយចន្ទី កៅស៊ូ ផលិតផលជលផលទឹកសាប និង វារីវប្បកម្ម ព្រមទាំងផលិតផលកសិកម្មដែលមាន សក្តានុពល ផ្សេងៗទៀត ដែលមានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញ ដល់កសិករ និងអ្នកវិនិយោគ។

បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទគឺ រាល់ការវិនិយោគត្រូវមានការសិក្សា មានផែនការ វិនិយោគច្បាស់លាស់ និងទីផ្សារពិតប្រាកដ ដើម្បីធានាឱ្យការ វិនិយោគស្របតាមគោលនយោបាយជាតិ ទទួលបានការ គាំទ្រ ផ្តល់ផលចំណេញ និងមាននិរន្តរភាពសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី បា នបញ្ជាក់បន្ថែមអំពីយន្តការ គោល នយោ បាយអាទិភាពក្នុងវិស័យកសិកម្ម នៃរាជរដ្ឋាភិបាល អាណត្តិទី ៧ នេះ ដែលផ្ដោតលើការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner