រដ្ឋមន្រ្តីការងារបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់បាន ចុះ កិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនៅឡើយទេ

ភ្នំពេញ៖ ស្របពេលដែលមានផ្សព្វផ្សាយ ជ្រើសរើស ពលករ ខ្មែរ ទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនៅឡើយ ពោលគឺ កំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ។ ដូច្នេះ ការចេញទៅធ្វើការនៅប្រទេសអ៊ីស្រាអែលតាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជាករណី ខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់លើបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃទី៣ខែមករានេះថា មុននេះ ខ្ញុំទើបទទួលបាន ព័ត៌មាន អំពីក្មួយៗ និងប្អូនៗករណី បុគ្គលមួយរូបដែលមានឈ្មោះ ក្នុងតេលឡក្រាមថា MEAN Sodara បានបង្កើតតេឡេ ក្រាម កាណាល់ឈ្មោះ “ISRAEL WORK 2024” និងកាណាល់ “ក្រុមជ្រើសរើសពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែល” ដើម្បីជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារនៅ ប្រទេស អ៊ីស្រាអែល ។
ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ថា ខ្ញុំសូមបញ្ជាក់ជូនសាធារណជនថា បច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែលនៅឡើយ ។ពោលគឺ យើង កំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ។ ដូច្នេះការចេញទៅធ្វើការនៅប្រទេសអ៊ីស្រាអែលតាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជា ករណីខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស។
ហេតុដូច្នេះ សូមសាធារណជនមេត្តាជ្រាប និងប្រុងប្រយ័ត្ន កុំចាញ់បោកបុគ្គល MEAN Sodara ឬខ្លឹមសារដែល បាន ផ្សព្វផ្សាយនៅតេឡេក្រាមកាណាល់ “ISRAEL WORK 2024” និងកាណាល់ “ក្រុមជ្រើសរើសពលករទៅធ្វើការ នៅប្រទេសអ៊ីស្រអែល” ឱ្យសោះ។ ក្រសួង កំពុងធ្វើការ ជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដើម្បីចាត់វិធានការណ៍ដល់បុគ្គលពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈនឹងធ្វើការជូនដំណឹងជាសាធារណៈនៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀង និងយន្តការគ្រប់គ្រង ការពារ និង គាំពារ ពលករនៅប្រទេសអ៊ីស្រាអែលជាផ្លូវការ៕

ដោយ ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner