ក្រសួងអប់រំរៀបចំសកម្មភាពដើម្បីគាំទ្រដល់សាលារៀនគំរូ

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដឹកនាំ កិច្ចប្រជុំ ស្ដីពីការរៀបចំសកម្មភាពក្រុមការងារចុះ គាំទ្រ សាលារៀនគំរូ ដោយមានការចូលរួមពីសំណាក់ មន្ត្រីពាក់ព័ន្ធ របស់ក្រសួង។

ប្រភពក្រសួងអប់រំបានឱ្យដឹងថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២ ខែ មករា បានផ្ដោតពិភាក្សាសំខាន់លើ ការពិនិត្យមើល វឌ្ឍនភាព ការងារនៃការអនុវត្តស្តង់ដាសាលាគំរូ ទាំង ៣ អនុវិស័យ (មតេ្តយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា) ដែលត្រូវបានអនុម័តប្រើប្រាស់ជាផ្លូវការ ការរៀបចំ គណៈ កម្មការដឹកនាំ គ្រប់គ្រង និងគណៈកម្មការបច្ចេកទេស វាយតម្លៃសាលាគំរូ ការរៀបចំយន្តការគាំទ្រ រួមមាន៖ ក្រុមការងារពិនិត្យតាមដានផលសម្រេច, ក្រុមការងារគាំទ្រ ផ្នែកបច្ចេកទេស ,ក្រុមការងារគាំទ្រផ្នែកអាយស៊ីធី (ICT) ,ក្រុមការងារសម្របសម្រួលអនុវិស័យកុមារតូច, ក្រុមការងារ សម្របសម្រួលអនុវិស័យបឋមសិក្សា និងក្រុមការងារសម្រប សម្រួល អនុវិស័យមធ្យមសិក្សា។

ទាក់ទិនទៅនឹងរឿងនេះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យគ្រប់នាយកដ្ឋាន រៀបចំផែនការ សកម្មភាពឱ្យច្បាស់លាស់ ពិភាក្សាលម្អិតថា ត្រូវគាំទ្រតាម សាលារៀនគោលដៅដោយរបៀបណា កំណត់វិធានការ និងយន្តការឱ្យបន្ស៉ីគ្នា ដើម្បីបញ្ចៀសការធ្វើសកម្មភាព ឬ សិក្ខាសាលាបណ្ដុះបណ្ដាលជាន់គ្នា។ នាយកដ្ឋាន ធានា គុណភាពអប់រំត្រូវពិនិត្យ សវនកម្ម និង រៀបចំ សេចក្ដីណែនាំ តេស្តស្តង់ដាតាមសាលា ដោយចាប់ផ្ដើមពីការធ្វើ តេស្តប្រចាំ ខែ និងប្រឡងឆមាស និងផ្នែកហិរញ្ញវត្ថុ ត្រូវជួបតាម នាយកដ្ឋាន ដើម្បីពិនិត្យឡើងវិញ ពីគម្រោងចំណាយ ឱ្យមាន ប្រសិទ្ធភាពខ្ពស់៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner