រដ្ឋមន្រ្តីក្រសួងអធិការកិច្ចផ្តាំផ្ញើនិស្សិតជ័យលាភីអាហាររូបករណ៍ទៅបំពញការសិក្សានៅបរទេសឱ្យបង្ហាញពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងស្ថានភាពពិតរបស់ កម្ពុជាឱ្យ ពិភពលោក បានស្គាល់

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត ជ័យ លាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង និង នូវែលសេឡង់ នាទីស្តីការក្រសួងអធិការកិច្ចកាលពី ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងអធិការកិច្ច បានរំលេចអំពីតួនាទី និងកាតព្វកិច្ចរបស់ យុវជនចំពោះប្រទេសជាតិ នៅពេលបំពញការសិក្សានៅ បរទេស ។

ឯកឧត្តមបញ្ជាក់ថា ក្រៅពីការសិក្សា ប្រជាជនកម្ពុជាម្នាក់ ឬនិស្សិតម្នាក់ ជាទូតសុឆន្ទៈតំណាងកម្ពុជា ក្នុងការបង្ហាញ ពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងស្ថានភាពពិតរបស់ ប្រទេសកម្ពុជាឱ្យពិភពលោកបានស្គាល់ ។ចំណែកតួនាទី របស់ យុវជនពេលបញ្ចប់ការសិក្សាចំពោះប្រទេសជាតិគឺ ត្រឡប់មកវិញប្រកបដោយសុវត្ថិភាព មានសមត្ថភាព ក្នុងការ រួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ទៅតាមជំនាញរៀងៗខ្លួន ។ក្នុងករណីប្អូនៗមានបញ្ហា ឬសំណូមពរអ្វីមួយនៅក្រៅប្រទេស សូមទំនាក់ទំនង ទៅ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅ ប្រទេស ដែលប្អូនៗរស់នៅ។

ក្នុងបរិយាកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ អបអរសារទរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព របស់ ប្អូនៗជ័យលាភីអាហារូបករណ៍អ៊ីរ៉ាស្មូស (ERASMUS) ទៅប្រទេសបារាំង និងរដ្ឋាភិបាលនូវែលសេឡង់ ទៅ ប្រទេសនូវែលសេឡង់ ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី មាន ប្រសាសន៍ទាក់ទង ទៅនឹងមូលហេតុនៃការប្តូរឈ្មោះពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចមកជា ក្រសួងអធិការកិច្ច ដែលជាអនុវត្តនូវ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់ កាល ទី១”។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់ជូនសៀវភៅអានជាអនុស្សាវរីយ៍ ចំនួនបីក្បាលក្នុងម្នាក់ៗ រួមមាន៖ទី១.កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា (សម្តេចតេជោ), ទី២.ទឹក ចិត្តអ្នកជួយសង្គ្រោះ (សម្តេច កិត្តិព្រឹទ្ធបណ្ឌិត) និងទី៣ .កូនប្រុសច្បងដ៏មានឥទ្ធិពល (សម្តេចធិបតី) ។ឯកឧត្តម បញ្ជាក់ថា សៀវភៅទាំងបីនេះ នឹងជាត្រីវិស័យដ៏សំខាន់ដែល ប្អូនៗអាចដកស្រង់សម្រាប់ជាបទពិសោធជីវិត និងជា មូលដ្ឋាន ដើម្បីតម្រង់អនាគតរបស់ ខ្លួនលើវិថីការងារ ដែល ប្អូនៗជ្រើសរើស៕
ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner