អភិបាលខេត្តព្រៃវែងជំរុញឱ្យមន្រ្តីមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវពង្រឹងសមត្ថភាពការងាររបស់ខ្លួនថែមទៀតនៅឆ្នាំថ្មីនេះ

ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បាន បញ្ជាក់អំពីផែនការសកម្មភាព និងបានជំរុញដល់មន្រ្តីនៃ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក អាជ្ញាធរទាំងអស់ ត្រូវ ពង្រឹង សមត្ថភាពការងាររបស់ខ្លួនឱ្យប្រសើឡើងបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤នេះ។

ឯកឧត្តមបន្តថាត្រូវធ្វើយ៉ាងណាឱ្យបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាការអនុវត្តនូវផែនការសកម្មភាពទិសដៅការងាររបស់ខ្លួនឱ្យកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត។

ឯកឧត្តមអភិបាលខេត្តព្រៃវែងបានលើកឡើងដូច្នេះនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់ខេត្តព្រៃវែង នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង៕
ដោយ៖នុត នាង

ads banner