ឆ្នាំ២០២៣ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានគម្រោង វិនិយោគចំនួន ២៦៨ ជាមួយនឹងទុនវិនិយោគជិត ៤,៩ ពាន់លានដុល្លារអាម៉េរិក
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២៤៧ និង គម្រោងពង្រីក ផលិតកម្មចំនួន ២១ ។ក្នុងនោះគម្រោង វិនិយោគចំនួន ៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះមាន ទុន វិនិយោគសរុបប្រមាណជិត ៤៩ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣០៧ ០០០កន្លែង។
សេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាស្តីពីគម្រោងវិនិយោគនៅកម្ពុជានៅថ្ងៃទី៣ ខែមករាឆ្នាំ២០២៤ បានឱ្យ ដឹង ទៀតថា ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម បាន ចូលរួមចំណែកដល់ទៅប្រមាណ៩២ភាគរយ នៃ ចំនួន គម្រោង វិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦ ភាគរយបានមកពីវិស័យនេះ។
ដោយឡែកវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ដែលមាន តែ ប្រមាណ ២៦ភាគរយ នៃចំនួនគម្រោងវិនិយោគសរុបបាន ចូលរួម ចំណែកដល់ទៅប្រមាណ៤៤ភាគរយនៃទុន វិនិយោគ សរុបដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះត្រូវការទុនវិនិយោគច្រើន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តថា ជារួមរំហូរទុនវិនិយោគ ឯក ជននៅឆ្នាំ២០២៣ មានការកើនឡើងក្នុងរង្វង់ ប្រមាណ ២២ ភាគរយធៀបនឹងឆ្នាំ២០២២ ។
ជាការកត់សម្គាល់ គម្រោងវិនិយោគលេចធ្លោប្រចាំឆ្នាំ ២០២៣ រួមមាន៖ ក្រៅតំបន់សេដ្ឋកិច្ចពិសេស មាន៖១. វិស័យ កសិកម្ម និងកសិ-ឧស្សាហកម្ម ,២. វិស័យឧស្សាហកម្ម ,៣. វិស័យទេសចរណ៍ និងទី៤.វិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ។
ទន្ទឹមនេះគម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រួមមាន៖ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យាន យន្ត ស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ុ ស្នូល ខេត្ត ក្រចេះ ក្នុងទុនវិនិយោគចំនួន ១៣៨លានដុល្លារ,គម្រោង បង្កើត រោងចក្រផលិត ដែកគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ច ពិសេសកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៤០លានដុល្លារ និងគម្រោងបង្កើត រោង ចក្រផលិត និងបង្គំគ្រឿងអលង្ការ និងគ្រឿងលម្អផ្សេងៗ ធ្វើពីលោហៈ និងប្លាស្ទិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ ៩ លានដុល្លារ។
សូមជម្រាបជូនថា រំហូរទុនវិនិយោគក្នុងឆ្នាំ ២០២៣ ភាគ ច្រើនមានប្រភពមកពីប្រទេសចិន និង ក្នុងស្រុកដោយ បានរួម ចំណែកជិត ៩០ភាគរយ នៃទុនវិនិយោគសរុប។ ប្រសិនបើពិនិត្យមើលរបាយគម្រោងវិនិយោគ ក្នុងឆ្នាំ២០២៣ គម្រោង វិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ។គម្រោងវិនិយោគមួយចំនួន ទៀតបានប្រមូលផ្តុំនៅ រាជធានី ភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និង ខេត្ត តាកែវ និងនៅតាមបណ្តាខេត្តដែលមានការអភិវឌ្ឍ តំបន់ សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕
ដោយ ៖ង៉ាន់ ទិត្យ