រដ្ឋមន្ត្រីក្រសួងការងារ ហៅតេឡេក្រាមផ្សាយការជ្រើសរើសពលករទៅធ្វើការនៅអ៊ីស្រាអែល ថាជាអំពើខុសច្បាប់ (Video Inside)

ការផ្សាយតាមបណ្តាញសង្គមតេឡេក្រាមមួយ ដែលផ្សព្វផ្សាយការជ្រើសរើសពលករ ទៅបំរើការនៅក្នុងប្រទេសអ៊ីស្រាអែល បានប្រញាប់ឱ្យក្រសួងការងារ បានបញ្ជាក់ប្រាប់ថាជាអំពើក្លែងបន្លំខុសច្បាប់។

លោករដ្ឋមន្ត្រី ហេង សួរ បានឱ្យដឹងនារសៀលថ្ងៃទី៣មករាថា តេឡេក្រាមឈ្មោះ MEAN Sodara និងឈ្មោះ Israel Work 2024 ដែលផ្សព្វផ្សាយការជ្រើសរើសពលករ ទៅធ្វើការក្នុងប្រទេសអ៊ីស្រាអែលនោះ គឺជាអំពើខុសច្បាប់។

លោករដ្ឋមន្ត្រី ហេង សួរ ថ្លែងថា បច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀង ក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែលនៅឡើយទេ។ លោកថាគេកំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ ដូច្នេះការចេញទៅធ្វើការនៅប្រទេសអ៊ីស្រាអែល តាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជាករណីខុសច្បាប់ និងជាបទល្មើស នៃការជួញដូរមនុស្ស»។

លោករដ្ឋមន្រ្ដី បានអំពាវនាវដល់សាធារណជន មិនត្រូវចាញ់បោកការផ្សាយតាមបណ្តាញសង្គមទាំង២នោះឡើយ។

ads banner