មន្ត្រីខេត្តកែបបញ្ជាក់ថា ការចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុង គឺជាអំពើភាន់ច្រឡំ (Video Inside)
មន្ត្រីខេត្តកែបបានថ្លែងថា ការចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុង គឺជាអំពើភាន់ច្រឡំមួយ។
សេចក្តីបដិសេធរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តកែបលោក ប៊ុន យោង នៅថ្ងៃទី២មករា បានធ្វើឡើង ក្រោយមានសេចក្តីរាយការណ៍ឆោឡោរបស់មន្ត្រីខេត្តកែប ជុំវិញការចាប់ខ្លួនលោកអភិបាលក្រុង ខេង យ័ន និងនាយករដ្ឋបាលលោក អ៊ិន ហុន កាលពីវេលាម៉ោង ១១កន្លះព្រឹក នាថ្ងៃទី២ខែមករានៅក្នុងសាលាក្រុងកែប។
គ្រាដែលមានអំពើឆោឡោកើតឡើងភា្លមនាពេលនោះ, មានសេចក្តីរាយការណ៍បង្ហាញថា មន្ត្រីជាន់ខ្ពស់ខេត្តទាំង២នាក់នោះ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងនឹងអំពើពុករលួយ។
ប៉ុន្តែក្រោយមកទៀត មានសេចក្តីរាយការណ៍ថា ការចាប់ខ្លួននោះ គឺជារឿងមិនពិតឡើយ។
សេចក្តីរាយការណ៍បាននិយាយថា មន្ត្រីខេត្តទាំង២ ត្រូវបានគេឃើញវិលត្រឡប់មកផ្ទះវិញ វេលាម៉ោង ៧កន្លះយប់ថ្ងៃដដែល។ អ្នកនាំពាក្យរដ្ឋបាលខេត្តកែបលោក ប៊ុន យោង ត្រូវបានអ្នកសារព័ត៌មានដកស្រង់សម្តីដែលបញ្ជាក់ថា ការចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងនោះ គឺជាការភាន់ច្រឡំ។
អង្គភាពប្រឆាំងនឹងអំពើពុករលួយ នៅមិនទាន់បានបញ្ជាក់ ជុំវិញករណីដែលនិយាយអំពីការចាប់ខ្លួនមន្ត្រីខេត្តកែបទាំង២នាក់នោះឡើយ។