ព្រឹត្តិការណ៍ «Miss Global 2023» វគ្គផ្តាច់ព្រ័ត្រនឹងធ្វើនៅក្នុងប្រទេសកម្ពុជាថ្ងៃទី១៨មករា (Video Inside)

ព្រឹត្តិការណ៍ «Miss Global 2023» នឹងត្រូវរៀបចំធ្វើវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួន នៅថ្ងៃទី១៨មករាខាងមុខនេះ ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ជាមួយនឹងកិច្ចសហការពីប្រទេសវៀតណាម។

អ្នកគ្រប់គ្រងព្រឹត្តិការណ៍ «Miss Global 2023» ប្រចាំប្រទេសកម្ពុជា លោក អ៊ិន សុភិន បានថ្លែងថា ក្នុងការប្រកួតផ្តាច់ព្រ័ត្រនាពេលខាងមុខនេះ នឹងមានការចូលរួមពីបេក្ខនារី ៨២រូប មកពី ៨២ប្រទេសលើពិភពលោក។

អ្នករៀបចំកម្មវិធីដដែលបានថ្លែងថា គោលដៅសំខាន់ នៃការរៀបចំកម្មវិធីនេះ គឺ «ចង់ចូលរួមផ្សព្វផ្សាយពីវិស័យទេសចររបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកឲ្យបានច្រើន, ការផ្សព្វផ្សាយពីវប្បធម៌សិល្បៈ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ដើម្បីឲ្យពិភពលោក បានស្គាល់កម្ពុជាកាន់តែច្រើន ពីព្រោះកម្ពុជាជាប្រទេសតូចប៉ុន្តែមានបេះដូងធំ ជាពិសេសតាមរយៈវិស័យបវរកញ្ញានេះតែម្ដង»។

ads banner