ក្រុមប្រឹក្សាវប្បធម៌អាស៊ីផ្ញើលិខិតចូលរួមអបអរសាទរ ជាមួយនឹងរាជរដ្ឋា ភិបាល និងប្រជាជនកម្ពុជា ដែលបានកំណត់យកថ្ងៃ ២៩ ធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា”

ភ្នំពេញ៖ ក្រុមប្រឹក្សាវប្បធម៌អាស៊ីដែលមានសមាជិកមកពី៥២ប្រទេស នៅទ្វីបអាស៊ី និងជាដៃគូសហប្រតិបត្តិការផ្នែកវប្បធម៌ នៅ អាស៊ី មួយ របស់អង្គការវិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហ ប្រជាជាតិ ហៅកាត់ថា យូណេស្កូ បានសូមចូលរួមអបអរសាទរ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជា ដែលបានកំណត់ យកថ្ងៃ «២៩ ធ្នូ ទិវាសន្តិភាពនៅកម្ពុជា» យោងតាមអនុក្រឹត្យ លេខ០១ អនក្រ.បក ចុះ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សា នេះចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានបានបន្តថា ព្រះរាជាណាចក្រកម្ពុជា បាន កំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ព្រមទាំងបានប្រតិបត្តិសាសនា នេះ បានល្អខ្ជាប់ខ្ជួននៅក្នុងតំបន់ទន្លេមេគង្គ។ ព្រះពុទ្ធ សាសនា និង សាសនានានានៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការកសាងសន្តិភាព ឯកភាពជាតិ ការផ្សះផ្សារជាតិ និងការចូលរួម ចំណែកក្នុងបុព្វហេតុមនុស្សជាតិ។

ប្រភពដដែលបានបន្តថា ដើម្បីអបអរសាទរទិវាសន្តិភាពនេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានរៀបចំ «ពិធីច្រូតស្រូវព្រះពុទ្ធ – ស្រូវ កាឡានាម៉ាក់ Kalanmak» នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ជាលើកដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានដាំ ដុះក្នុងដំណាក់ កាល ពិសោធន៍ដោយជោគជ័យ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ស្រូវព្រះកាឡានាម៉ាក់ គឺជា អរិយធម៌ដ៏សំខាន់មួយនៅក្នុងពុទ្ធប្រវត្តិ ដែលត្រូវបានគេដាំនិងអភិរក្សយ៉ាងតឹងរ៉ឹងបំផុត នៅក្រុងកាពីឡាវ៉ាទូ និងក្រុងលុម្ពិនីនៃប្រទេសនេប៉ាល់ ដើម្បីរក្សាអត្តសញ្ញាណ និងប្រភពដើមដែលមានអាយុកាលជាង ៥០០០ឆ្នាំ មកហើយ។

ស្រូវព្រះពុទ្ធកាឡានាម៉ាក់នេះ ជាប្រភេទអង្ករបុរាណ មាន ទំនាក់ ទំនងយ៉ាងស៊ីជម្រៅជាមួយនឹង ព្រះពុទ្ធសាសនា ក្នុងដំណើរ របស់ព្រះអង្គបន្ទាប់ពីព្រះអង្គទ្រង់បានត្រាស់ដឹង។ ព្រះពុទ្ធព្រះអង្គ ទ្រង់សព្វព្រះ រាជហរទ័យសោយអង្ករកាឡានាម៉ាក់ ដែលមានក្លិន ក្រអូបយ៉ាងពិសេសនេះ ហើយត្រូវបានចាត់ទុកថាជាអាហារ ដ៏ពិសិដ្ឋនៅក្នុងសហគមន៍ពុទ្ធសាសនា ដែលត្រូវបានគេប្រើជាញឹក ញាប់នៅក្នុងពិធីបុណ្យបូជាចំពោះព្រះពុទ្ធ សាសនា ហើយ ជា ទូទៅត្រូវបានប្រគេនព្រះសង្ឃ និងមាតាបិតា ជាការគោរពនិង ដឹង គុណ។

សេចក្តីប្រកាសព័ត៌មានបានរំលេចថា ស្រូវព្រះកាឡានាម៉ាក់នេះ ត្រូវបានផ្តល់ជូនមកកម្ពុជាជាលើកដំបូង សម្រាប់ជាអំណោយ ក្នុងឱកាសនៃពិធីប្រគល់គោរមងារជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៦ ជា«ពុទ្ធមាមកាភិបាល នៃ អង្គការ ពុទ្ធសាសនិកពិភពលោក» និងជូន សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជា «ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាស និក ពិភពលោក” កាលពីខែឧសភាឆ្នាំ២០២៣ កន្លងទៅ។ តាមរយៈការអនុវត្តសកម្មភាពព្រះពុទ្ធសាសនាដ៏ល្អអស្ចារ្យ អង្គការ ពុទ្ធសាសនិកពិភពលោក(WFB) ក៏បានថ្វាយ ព្រះរាជគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល ថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជា ណាចក្រកម្ពុជា៕
ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner