វេជ្ជបណ្ឌិត៖ មេបក្សប្រឆាំងនៅកូរ៉េដែលត្រូវបានគេចាក់ ធូរស្បើយច្រើនហើយ
អត្ថបទដោយ៖
លន់ សារ៉ាត
សេអ៊ូល៖ វេជ្ជបណ្ឌិតបានជូនដំណឹង នាថ្ងៃទី៤ ខែមករា ថា មេបក្សប្រឆាំងនៅកូរ៉េខាងត្បូង ដែលត្រូវបានគេយកកាំបិតចាក់ចំ កញ្ចឹងក បានជាធូរស្បើយច្រើន។
យោងតាមវេជ្ជបណ្ឌិតមួយរូប នៃមន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូល បានឲ្យដឹងថា មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ដែលត្រូវបានគេចាក់ចំកញ្ចឹងក បានធូរស្បើយច្រើន ឡើងវិញហើយ។
លោកវេជ្ជបណ្ឌិតបានអះអាងថា ទោះបីជាយ៉ាងណាក៏ដោយ នៅតែត្រូវការការត្រួតពិនិត្យយ៉ាងជាប់លាប់ ដើម្បីជៀសវាងបញ្ហាលេចចេញណាមួយ ចំពោះសុខភាពរបស់លោក។
គួររម្លឹកថា លោក Lee Jae-myung ក្នុងពេលដែលត្រូវបានអ្នកកាសែតឡោមព័ទ្ធ ក្នុងទីក្រុង Busan កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ក៏មានបុរសបន្លំខ្លួនជាអ្នកកាសែតម្នាក់ បានរុញច្រានហ្វូងមនុស្ស ហើយយកកាំបិតចាក់ ទៅលើរូបលោក ចំផ្នែកខាងឆ្វេងនៃកញ្ចឹងក៕


ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ