អភិបាលខេត្តកំពត៖ ការខិតខំនឹងរួមគ្នាគ្រប់ភាគីពាក់ព័ន្ធ ជាមួយ ប្រជា ពលរដ្ឋបានធ្វើឱ្យខេត្តកំពត សម្រេចបានលទ្ធផល សំខាន់ៗជាច្រើន
កំពត៖ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពត កាលពី ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត កំពត បានលើកឡើងថា ការអភិវឌ្ឍមិនអាចខ្វះបាន ឡើយ នូវកិច្ចខិត ខំប្រឹងប្រែង និងកិច្ច សហការរវាងមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។ពិសេស ប្រជាពលរដ្ឋទើបអាច ដំណើរការ បាន។ ក្នុងឆ្នាំ២០២៣កន្លងទៅ ខេត្តកំពតសម្រេចបាន នូវលទ្ធផលសំខាន់ៗ និងការអភិវឌ្ឍ ជាច្រើនគួរឱ្យកត់សម្គាល់ ដែល នេះគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាពីគ្រប់ ភាគី ពាក់ព័ន្ធ។

ឯកឧត្តមអភិបាលខេត្តបន្តទៀតថា តាមការកត់សម្គាល់ឃើញថា កន្លងមកដោយមានកិច្ចខិតខំប្រឹងប្រែងគ្រប់មន្ទីរ-អង្គភាព កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមរបស់ ប្រជាពលរដ្ឋ ទូទាំងខេត្ត បានធ្វើឱ្យខេត្តសម្រេច បាននូវលទ្ធផល សំខាន់ៗជាច្រើនក្នុងនោះរួមមាន៖ ១-ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ និងការពារសុវត្ថិភាព ជូន ថ្នាក់ដឹកនាំប្រតិភូរាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ទទួលបាននូវលទ្ធផលល្អប្រសើរ ដោយពុំមាន ហេតុការណ៍ ណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ និងរាល់បទល្មើសកើតឡើងសមត្ថកិច្ចបានបង្ក្រាបទាន់ពេលវេលា។ ២-ការរៀបចំ សោភណ ភាពក្រុង ដោយបានរៀបចំឆ្នេរព្រែក កែលម្អសួន ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន ដើម្បីទាក់ទាញកំណើន ទេសចរក្នុង ខេត្តនិងទី ៣-ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ប្រចាំ ឆ្នាំ២០២៣ រដ្ឋបាលខេត្ត បានសម្របសម្រួល ដោះស្រាយ ពាក្យ បណ្តឹង និងសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋ សរុបចំនួន ៨៧០ករណី ។ទន្ទឹមនឹងនោះរដ្ឋបាលខេត្តក៏បានចុះទៅ ដោះស្រាយ សំណូមពរជាច្រើន ទៀត របស់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈ របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត វេទិកាក្រុមប្រឹក្សាខេត្ត ដែល បានរៀបចំនៅគ្រប់ក្រុង-ស្រុក ឃុំ-សង្កាត់។

ក្នុងអង្គសន្និបាតនេះដែរអភិបាលខេត្តកំពត ក៏បានជំរុញ និងលើកទឹក ចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ក្នុងខេត្ត ត្រូវបន្តកិច្ចខិតខំ ប្រឹងប្រែង បន្ថែមទៀតធ្វើយ៉ាងណាឱ្យលទ្ធផលការងារក្នុងឆ្នាំ២០២៤ខាងមុខបានល្អ ប្រសើរ ជាងឆ្នាំ២០២៣កន្លងទៅ។
ឯកឧត្តមបន្តថា ខេត្តកំពតគឺជាខេត្តមួយដែលមានសក្តានុពល ជាច្រើន ដែលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តពិសេស វិស័យ ទេសចរណ៍ ដែលបច្ចុប្បន្នតំបន់ទេសចរណ៍មានប្រមាណជិត ៤០កន្លែង ។ដូច្នេះត្រូវរួមគ្នាផ្សព្វផ្សាយ និងរួមគ្នាបង្កើត កែច្នៃ និងអភិវឌ្ឍឱ្យបានកាន់តែប្រសើបន្ថែមទៀត៕


ដោយ៖អ៊ួង មករា