សមត្ថកិច្ចជំនាញរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព លើទឹកដោះគោខាប់ ,តែកញ្ចប់ ,ដំណាប់
ភ្នំពេញ ៖ មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូច គុណភាព រួមមាន ទឹកដោះគោខាប់ តែកញ្ចប់ ដំណាប់ ។ល។ សរុបចំនួន ៥១.២៤៨ គីឡូក្រាម បន្ទាប់ពីរកឃើញ បានដកហូត យកមករក្សាទុកនៅទីស្នាក់ការសាខា ត្រៀមយកទៅកម្ទេចចោល។
ប្រភពបានឱ្យដឹងថា ការរកឃើញនេះកាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តាទីផ្សារ និងផ្ទះលក់ទំនិញ នៃភូមិសាស្ត្រ សំខាន់ៗ ក្នុងខេត្តកែប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង និងរាជធានី ភ្នំពេញ ។
ក្នុងកិច្ចប្រតិបត្តិការនេះដែរ មន្ត្រីជំនាញក៏បានបន្តអប់រំបញ្ជ្រាបការយល់ ដឹងដល់អាជីវករអំពីច្បាប់និងបទប្បញ្ញត្តិនានា ដែលអគ្គនាយកដ្ឋាន ក.ប.ប. កំពុងអនុវត្ត ដើម្បីចៀសវាងការប្រព្រឹត្តបំពាន នាំឱ្យត្រូវ ប្រឈម ចំពោះមុខច្បាប់ និងបានចែកជូននូវផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិ ភាពម្ហូបអាហារចំនួន ៧៧ផ្ទាំង និងខិត្តបណ្ណ ស្តីពីកិច្ចការហាឡាលចំនួន ២១សន្លឹក ៕






ដោយ ៖ ភារ៉ា និងប៊ុនធី