រដ្ឋបាលខេត្តកែបបើកការដ្ឋានសាងសង់អគារមួយខ្នង និងអគារ ទីចាត់ការ សាលាមួយខ្នងដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

កែប៖ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ កាល ពីរសៀលថ្ងៃទី៣ ខែមករាឆ្នាំ២០២៤បានអញ្ជើញចូលរួម បើកការ ដ្ឋាន កសាងអគារសិក្សាមួយខ្នងមានប្រាំបន្ទប់ និងអគារ ទីចាត់ការមួយ ខ្នង នៅសាលា បឋមសិក្សាវត្តកំពង់ត្រឡាច។ អគារទាំងពីរនេះ ជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។សាលាបឋមសិក្សា កំពង់ត្រឡាច ស្ថិតនៅក្នុងបរិវេណវត្តកំពង់ត្រឡាច ក្នុងសង្កាត់ព្រៃធំ ក្រុងកែប

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា សមិទ្ធផលថ្មីដែលយើងកំពុងដំណើរការសាងសង់នេះ គឺជា អំណោយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្តេចអញ្ជើញមក សម្ពោធ សមិទ្ធផលនានាក្នុងវត្តកំពង់ត្រឡាច កាល ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កន្លងទៅ តាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូ ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការ ដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដោយផ្តោត សំខាន់នូវវិស័យចំបងៗ ជាពិសេស វិស័យអប់រំ និងវិស័យសុខាភិបាល។  តាមរយៈសមិទ្ធផល ថ្មីនេះ និងជាកម្លាំង ចិត្តបន្ថែមទៀត សម្រាប់ក្មួយៗ ក៏ដូចជាលោកគ្រូ អ្នកគ្រូ ក្នុងការខិតខំបង្រៀននិងរៀនឱ្យបានពូកែ ដើម្បីក្លាយជាទំពាំង ដ៏មានគុណភាព ស្នងបន្តអភិវឌ្ឍន៍ប្រទេស៕
ដោយ៖សិលា សារិន

ads banner