ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបបន្តធ្វើសារសម្លេងស្វាគមន៍គាំទ្រដំណើរទស្សនកិច្ចសម្តេចធិបតីនាយករដ្ឋមន្ត្រី (Video Inside)

ពលរដ្ឋនិងនិស្សិតខ្មែររស់នៅក្នុងបណ្តាប្រទេសនៃទ្វីបអឺរ៉ុប បានបន្តធ្វើសារសម្លេងតាមបណ្តាញសង្គម ក្រោយព័ត៌មានដែលប្រកាសជាផ្លូវការថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងបំពេញទស្សនកិច្ចនៅប្រទេសបារាំង និងប្រទេសស្វីស នាពាក់កណ្តាលខែមករា ឆ្នាំ២០២៤។

សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ នឹងបំពេញទស្សនកិច្ចជាផ្លូវការក្នុងសាធារណរដ្ឋបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក WEF នៅប្រទេសស្វីស។

ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសបារាំងរវាងពីថ្ងៃទី១៨ដល់១៩មករា, សម្តេចធិបតីនឹងជួបសវនាការជាមួយប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង ក្នុងវិមានប្រធានាធិបតី Élysée។

ដោយឡែកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងប្រទេសស្វីស រវាងពីថ្ងៃទី១៥ ដល់ដល់១៩មករា សម្តេចធិបតីនឹងមានគំរោងជួបជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសថែមទៀត។

ដំណើរចាកចេញរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវគេរាយការណ៍ថា គ្រោងនឹងធ្វើនៅមុនថ្ងៃទី១៥មករា។ ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបរួមមានពីប្រទេសបារាំង, ស្វីស, អាល្លឺម៉ង់, ប្រទេសអង់គ្លេស និងប្រទេសដទៃទៀត បានធ្វើសារសម្លេងអបអរសាទរដំណើរទស្សនកិច្ច របស់សម្តេចធិបតី និងបញ្ជាក់ការររង់ចាំទទួលស្វាគមន៍

ads banner