អាជ្ញាធរខណ្ឌឬស្សីកែវ ចុះធ្វើរដ្ឋបាល នៅទីតាំងខារ៉ាអូខេមួយកន្លែង ដើម្បីរក ឧបករណ៍ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ អាជ្ញាធរខណ្ឌឬស្សីកែវ បានចុះធ្វើរដ្ឋបាលនៅទីតាំងខារ៉ាអូខេមួយកន្លែង ដើម្បីរកឧបករណ៍ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងខុសច្បាប់ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ។

មន្ត្រីនគរបាលខណ្ឌឬស្សីកែវ បានអោយដឹងថា នៅរសៀថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការ ជាមួយរដ្ឋបាលខណ្ឌ-សង្កាត់ បានចុះធ្វើរដ្ឋបាលនៅទីតាំងខារ៉ាអូខេមួយ កន្លែងដែលមាននាមករណ៍ អាជួង ដែលស្ថិតនៅផ្លូវ២០០R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក អ៊ាន សុឃីម អភិបាលរងខណ្ឌឬស្សីកែវ, លោក វ.ទោ សារ៉ាយ ចេង អធិការរងទទួលផែនគ្រឿងញៀន, លោក ស្វាយ បូរ៉ា អធិការរងខណ្ឌ, លោក ស្តើង មានិត ចៅសង្កាត់ទី១, លោក ញាណ ពុទ្ធា នាយប៉ុស្តិ៍នគរបាលសង្កាត់គីគីឡូម៉ែត្រលេខ៦ និងភាគីពាក់ព័ន្ធ។

ជាលទ្ធផល កម្លាំងចម្រុះ មិនបានរកឃើញឧបករណ៍ពាក់ព័ន្ធករណីប្រើប្រាស់ ដោយខុសច្បាប់នៅសារធាតុញៀននោះឡើយ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner