រាជរដ្ឋាភិបាលចេញអនុក្រឹត្យដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពី ៧១ម៉ឺនរៀល ទៅ ៧៧ម៉ឺនរៀល

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយស្តីពីការដំឡើងប្រាក់ ក ម្រៃប្រចាំខែជូនដល់មន្រ្តីជាប់កិច្ចសន្យា។

បើយោងតាមអនុក្រិត្យចេញកាលពីថ្ងៃទី៤ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថាការតំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៧១០ ០០០ (ប្រាំពីរសែនមួយម៉ឺន) រៀល ទៅ ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល។

សម្រាប់ការដំឡើងប្រាក់កម្រៃប្រចាំខែដូចកំណត់ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner