ឯកឧត្តម អ៊ុន ចាន់ដា លើកទឹកចិត្តឱ្យយុវជន ងាកមកលេងកីឡា ឱ្យបានគ្រប់ៗគ្នា

អត្ថបទដោយ៖
លី ពៅ

 
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្ត កំពង់ចាម បានលើកទឹកចិត្តឱ្យយុវជន បង្វែចិត្តគំនិត មកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពីព្រោះ កីឡា ដើម្បី សុខភាព អភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី និងសីលធម៌ក្នុងធម្មជាតិ ការលើកឡើនេះ ធ្វើនៅកីឡាដ្ឋាន នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីបើក ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០២៤ គឺជាថ្ងៃប្រវត្តិសាស្ត្រ នៃការរំដោះប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីរបបប្រល័យ ពូជសាសន៍ និងជាថ្ងៃកំណើតទី២ របស់ ប្រជាជនកម្ពុជា បានធ្វើអោយគ្រប់ វិស័យមានការរីកចម្រើនឡើងវិញ ក្នុងនោះវិស័យអប់រំកាយ និងកីឡាក៏ដូចគ្នា ហើយ ត្រូវរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ ចំពោះ ជាតិក្នុងការអភិវឌ្ឍ និងកិត្យានុភាព ព្រមទាំង កិត្តិយសប្រទេសជាតិ។

ឯកឧត្តម បានលើកឡើងដែរថា ការប្រកួតជ្រើសរើសជើងឯក នាពេលនេះ ក៏ដើម្បី ជ្រើសរើសរកក្រុមកីឡាករឆ្នើម និងកីឡាករឆ្នើម ដែលមានសមត្ថភាព បទពិសោធន៍ បច្ចេកទេស ទេពកោសល្យ និងចេះគោរពនូវក្រមសីលធម៌ បានល្អ ក្នុងពេលប្រកួត ដើម្បី ត្រៀមខ្លួនទៅចូលរួមប្រកួតនៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងការ ប្រកួតដណ្តើម ពានរង្វាន់ផ្សេងៗទៀត ផងដែរ ។ ដូច្នេះ សូមផ្តាំផ្ញើ ដល់កីឡាករ កីឡាការិនី ទាំង អស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បច្ចេកទេសបន្ថែមទៀត ដោយឈរលើកត្តា សាមគ្គីភាព គោរពវិន័យពេលប្រកួត និងសីលធម៌ពេលប្រកួត ហើយត្រូវរក្សា ឱ្យបានល្អបំផុត ។ 

លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឲ្យដឹង ថា ការប្រ កួតកីឡាមហាជន ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៤ នេះ មានក្រុម ចំនួន ១៤១ ក្នុងនោះនារី ៧ក្រុម មានកីឡាករ កីឡាការនី សរុប ចំនួន ១.១៧៤នាក់ ។ ប្រភេទកីឡា ដែលបានដាក់ឲ្យប្រកួត រួមមាន៖កីឡាបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ (ប៊ូល) វាយកូនឃ្លីលើតុ និងកីឡាវាយសី ផងដែរ ៕

លី ពៅ

ads banner