គ.ជ.បបើកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំបញ្ជីបោះឆ្នោតដំបូង ការប្តឹងតវ៉ានិងការដោះស្រាយបណ្តឹង សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានកិច្ចប្រជុំផ្សព្វ ផ្សាយ ជាមួយភាគីពាក់ព័ន្ធ ស្តីពី ការរៀបចំបញ្ជីបោះឆ្នោតដំបូង ការបិទផ្សាយ បញ្ជី បោះឆ្នោតដំបូង ការប្ងតវ៉ា ឬជំទាស់ និងការដោះស្រាយពាក្យបណ្តឹងលើបញ្ជី បោះ ឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ថ្លែងក្នុងកិច្ចប្រជុំនាទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហេង ស៊ីឡេង សមាជិក គ.ជ.ប បានឱ្យដឹងថា “ការរៀបចំបញ្ជីបោះឆ្នោតដំបូង ដោយអនុវត្តតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា បន្ទាប់ពីទទួលបានបញ្ជីឈ្មោះបោះឆ្នោត រួមនឹងរបាយការណ៍ចុះឈ្មោះ បោះឆ្នោតពីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំ ការបោះឆ្នោតរួចមក នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស ត្រូវធ្វើការត្រួតពិនិត្យ និងផ្ទៀង ផ្ទាត់ យ៉ាងម៉ត់ចត់ ដោយផ្អែកជាមូលដ្ឋានលើបញ្ជីបេក្ខជនជាត់ឆ្នោតជាតំណាងរាស្ត្រ និងបញ្ជីបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ផ្លូវការ ដែលមានរក្សាទុក ឯកសារនៅ គ.ជ.ប។

បន្ទាប់ពីបានពិនិត្យឃើញថាត្រឹមត្រូវអស់ហើយនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត បានបូកសរុបលទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ព្រមទាំងបញ្ចូលទិន្នអ្នកបោះឆ្នោតទៅក្នុងប្រព័ន្ធកំព្យូទ័រដើម្បីរៀបចំជាបញ្ជីបោះឆ្នោតដំបូង និងបោះពុម្ពជាពីរច្បាប់ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច។

ឯកឧត្តមបានថ្លែងថា”កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ គ.ជ.ប បានសម្រេចលើ បញ្ជីបោះឆ្នោតដំបូង ដែលមាន ការិយាល័យបោះឆ្នោតចំនួន ៣៣ ការិយាល័យ និង មានអ្នកបោះឆ្នោត សរុបចំនួន ១១.៧៤៧ នាក់ ក្នុងនោះរួមមាន៖ តំណាងរាស្ត្រ ក្នុង តំណែងមានចំនួន ១២៥ នាក់ ស្ត្រី ១៧ នាក់,ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ក្នុង តំណែង មានចំនួន ១១.៦២២ នាក់ ស្ត្រី ២.៥៦៨ នាក់។នេះបើតាមការ ឱ្យដឹង ពីសំណាក់ ឯកឧត្តម ហេង ស៊ីឡេង សមាជិក គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត (គ.ជ.ប)”។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖បន្ទាប់ពី គ.ជ.ប បានពិនិត្យ និងសម្រេច លើបញ្ជី បោះឆ្នោតដំបូងរួចរាល់ហើយ នាយកដ្ឋាន គ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជី បោះឆ្នោត បានថតចម្លងបញ្ជីបោះឆ្នោតដំបូង ចំនួន ៤ (បួន) ច្បាប់បន្ថែមទៀត ដើម្បីរៀបចំវេចខ្ចប់ និងបញ្ជូនទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដើម្បីធ្វើការបិទផ្សាយជាសាធារណៈ ក្នុងគោលដៅដើម្បីពិនិត្យ និងកែតម្រូវតាមរយៈ ការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង មានរយៈពេល ៥ថ្ងៃ ក្នុងគោលដៅឱ្យប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធធ្វើការពិនិត្យដើម្បី កែតម្រូវ តាមរយៈការប្តឹងតវ៉ា ឬការប្តឹងជំទាស់ទាក់ទងទៅនឹង បញ្ជីបោះឆ្នោតដំបូង ដោយត្រូវអនុវត្តនីតិវិធី និងដំណាក់កាលនៃបណ្ដឹង។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា៖ក្នុងករណីអ្នកប្តឹង ឬតំណាង មិនសុខចិត្ត លើសេចក្តីសម្រេចរបស់ គ.ជ.ប សាមីខ្លួន ឬតំណាង អាចប្ដឹងបន្តទៅកាន់ក្រុម ប្រឹក្សា ធម្មនុញ្ញក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានលិខិត ជូនដំណឹង ឬសម្រង់សេចក្តីសម្រេច (ទ.១២០៣) របស់ គ.ជ.ប។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ក្រុមប្រឹក្សាធម្មនុញ្ញត្រូវចាត់ចែងដោះ ស្រាយលើ ពាក្យ បណ្ដឹងនោះ ក្នុងរយៈពេលយ៉ាងយូរ ១០ថ្ងៃ។ ការដាក់ ការទទួល និងការដោះ ស្រាយពាក្យបណ្តឹងត្រូវអនុវត្តតាមនីតិវិធីរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner