សម្តេចតេជោប្រាប់អ្នកប្រឆាំងសន្តិភាពកុំភ្លេចធ្វើដំណើរទៅក្នុងចំការមីន (Video Inside)

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជូនសារប្រាប់អ្នកដែលមិនពេញចិត្តទិវា៧មករា និងទិវា២៩ធ្នូថា ពួកគេអាចយកថ្ងៃទាំង២នោះ ធ្វើដំណើរទៅទស្សនកិច្ចក្នុងចំការមីនក៏បានដែរ។

ទិវា៧មករា គឺជាទិវាជ័យជំនះដែល៤៥ឆ្នាំមុននេះ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយនឹងកងកម្លាំងស្ម័គ្រចិត្តវៀតណាម វាយបណ្តេញរបបខ្មែរក្រហមកាប់សម្លាប់មនុស្ស ចេញពីអំណាចក្នុងក្រុងភ្នំពេញ…ចំណែកថ្ងៃទី២៩ធ្នូ គឺជាទិវាសន្តិភាពដែលរលឹកខួប ២៦ឆ្នាំ ដែលកម្ពុជាបំបាត់សង្គ្រាមស៊ីវិលអស់ទាំងស្រុង ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

ក្រុមធ្វើនយោបាយប្រឆាំងក្រៅស្រុក ដឹកនាំដោយមេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានប្រឆាំងនឹងទិវា៧មករា និងទិវាសន្តិភាព២៩ធ្នូ ដែលរាជរដ្ឋាភិបាលចាត់ទុកជាទិវាបុណ្យជាតិ។

សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍បញ្ជាក់ថ្ងៃទី៧ មករា ឆ្នាំ២០២៤ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ នៅចំពោះមុខអ្នកចូលរួមជាង ២ម៉ឺននាក់ បានផ្ញើសារប្រាប់ទៅក្រុមអ្នកប្រឆាំងថា ពួកគេអាចមិនសម្រាកបាននាទិវាបុណ្យជាតិទាំងពីរថ្ងៃនោះ។

កម្ពុជាបើគ្មានទិវារំដោះ៧មករាឆ្នាំ១៩៧៩, ក៏គ្មានទិវាសន្តិភាព២៩ធ្នូ។ បើគ្មានថ្ងៃទាំង២នេះទេ កម្ពុជាមិនអាចអភិវឌ្ឍន៍ប្រទេសជាតិបានរុងរឿងដូចបច្ចុប្បន្ននេះឡើយ។

ads banner