សកម្មជនគន្លឹះ ៤រូប នៃក្រុមទ្រទ្រង់គណបក្សភ្លើងទៀន ប្រចាំប្រទេសថៃ សារភាពកំហុស (Video Inside)

សកម្មជនគន្លឹះ នៃក្រុមទ្រទ្រង់គណបក្សភ្លើងទៀន ប្រចាំប្រទេសថៃចំនួន ៤រូប បានប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំង ហើយស្នើសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

ក្រុមសកម្មជនគន្លឹះទាំងនេះ នៅថ្ងៃទី៧មករាឆ្នាំ២០២៤ បានធ្វើវីដេអូមួយ បញ្ជាក់ការផ្តាច់ខ្លួនចេញពីគណបក្សភ្លើងទៀន ហើយស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សមាសសភាពរបស់សកម្មជនគន្លឹះទាំង ៤ ដែលរួមមានអនុប្រធាន និងសមាជិក នៃក្រុមទ្រទ្រង់គណបក្សភ្លើងទៀន ប្រចាំប្រទេសថៃទាំងនោះរួមមាន៖
១- ឈ្មោះ ទៀប ពិសិដ្ឋ ជាអនុប្រធាន ២- ឈ្មោះ ញ៉ត ប៉ូ ជាសមាជិក ៣- ឈ្មោះ នួន ម៉េត ជាសមាជិក, និង៤ឈ្មោះ ឡន ល័ក្ខ សមាជិក។

កម្ពុជាក្រោមសម័យដឹកនាំសន្តិភាពដ៏រុងរឿងនាបច្ចុប្បន្ន, ក្រុមធ្វើនយោបាយប្រឆាំងទាំងនៅក្នុងស្រុក និងក្រៅស្រុក ត្រូវគេឃើញថា បាននាំគ្នាភ្ញាក់រលឹកម្តងមួយៗ និងបានសារភាពនូវទោសកំហុស និងសុំមកចូលរួមធ្វើជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាគណបក្សប្រជាជនកម្ពុជា នឹងស្វាគមន៍ទទួលយកមនុស្សភ្ញាក់រំលឹក មកចូលរួមទាំងអស់ លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី។

ads banner