ទណ្ឌិត២៤៥នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងទិវាជ័យជម្នះ៧មករា (Video Inside)

ទណ្ឌិត២៤៥នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងទិវាជ័យជម្នះ៧មករា។ យោងតាមរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បណ្ឌិត គឹម សន្តិភាព ទណ្ឌិតទាំង២៤៥នាក់ ដែលត្រូវបានបន្ធូរបន្ថយទោសនេះ រួមមានស្ត្រី២៨នាក់។

ក្នុងចំណោមទណ្ឌិតដែលត្រូវបានបន្ថូរបន្ថយទោស រួមមានការបន្ថយទោសរយៈពេល៣ខែ មានចំនួន ១៧៨នាក់, បន្ថយទោសរយៈពេល ៦ខែ ចំនួន ៥៧នាក់, បន្ថយទោសរយៈពេល ៩ខែ ចំនួន ០៨នាក់, បន្ថយទោសរយៈពេល ១២ខែ ចំនួនមួយនាក់ និងបន្ថយទោសមួយជីវិត មកនៅត្រឹម ៣០ឆ្នាំ ចំនួន ១នាក់។ មិនមានការលើកលែងទោសទេក្នុងចំណោមទណ្ឌិតទាំង ២៤៥នាក់នោះ។

កម្ពុជាបានកំណត់ឳកាសលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងមួយឆ្នាំមានច្រើនដង ក្នុងនោះរួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ថ្ងៃ៧មករា, ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា, និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

ads banner