ខេត្តស្វាយរៀងអំពាវនាវពលរដ្ឋផ្អាកធ្វើស្រែប្រាំងលើកទី២ (Video Inside)
ខេត្តស្វាយរៀង បានអំពាវនាវពលរដ្ឋផ្អាកធ្វើស្រែប្រាំងលើកទី២ ដោយសារការប្រមើលជួបនឹងបញ្ហាខ្វះទឹក។
អភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានប្រាប់ពលរដ្ឋ សូមផ្អាកបង្កបង្កើនផលស្រូវនារដូវប្រាំងលើកទី២សិន ក្រោយពិនិត្យឃើញស្ថានភាពទឹក នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង មិនសូវអំណោយផលល្អឡើយ។
អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា យោងតាមផែនការសក្ដានុពលទឹកសម្រាប់ស្រោចស្រពដីធ្វើស្រែប្រាំង ឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានបង្ហាញថា ប្រជាពលរដ្ឋអាចធ្វើស្រែប្រាំងបានត្រឹម ២ម៉ឺន ១ពាន់ ២០៦ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការពិនិត្យ និងវាយតម្លៃជាក់ស្ដែងរបស់មន្ទីរកសិកម្មខេត្តវិញឃើញថា ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ បានកើនឡើងរហូតដល់ ២ម៉ឺន ៧ពាន់ ២៥១ហិកតា ដែលលើសផែនការ នៃការប្រើប្រាស់ទឹករហូតដល់ ៦ពាន់ ៤៥ហិកតា។
កម្ពុជាយោងតាមការព្យាករណ៍មុននេះ បានបង្ហាញថានឹងជួបប្រទះបាតុភូតកម្តៅអែលនីញ៉ូ ក្នុងឆ្នាំ២០២៤នេះ ដែលនឹងបង្កឱ្យមានភាពរាំងស្ងួត និងការខ្វះទឹក។