៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជិត ២ពាន់ករណី (Video Inside)
តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ១ពាន់ ៧២៤ករណី ក្នងនោះរួមទាំងកម្ពុជាដែលឆ្លងចំនួន៩ករណីផងដែរ។ ការឆ្លងថ្មីនៅអាស៊ាននា ៧២ម៉ោងកន្លងមកនេះ បានកើនឡើងមកវិញចំនួន ១ពាន់ ១៩៦ករណី បើប្រៀបធៀបនឹងការឆ្លង រយៈពេល ៣ថ្ងៃដូចគ្នា នៃសប្តាហ៍មុន។
ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៣ រួមមាន ប្រទេសហ្វីលីពីន មានការឆ្លង ១ពាន់ ៨២ករណី, ប្រទេសឥណ្ឌូនេស៊ី មានឆ្លង ៦៣៣ករណី និងប្រទេសកម្ពុជាដែលមានការឆ្លង ៩ករណី។ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ាន មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ២០នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៧២ម៉ឺន ៧ពាន់ ៩៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ២៨៩នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០១លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់៕