ជនសង្ស័យ ៣១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី៨ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៣១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១១ករណី ទូទាំងប្រទេស នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៣១នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ២នាក់
ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៥នាក់ស្រី ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៤នាក់ស្រី ៥នាក់ វត្ថុតាងដែលចាប់ យក សរុប ក្នុងថ្ងៃទី០៨ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១២៦២,៩៨ក្រាម និង៤កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ៨,១០ក្រាម។ លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner